ភ្នំពេញ៖ ជាច្រើនឆ្នាំណាស់មកហើយ តារាសម្តែងស្រី និងជាពិធីការិនី ស្រីជីជី និង ប៊េបី បានក្លាយជាមិត្តភក្តិល្អនឹងគ្នា ព្រោះថា អ្នកទាំងពីរ តែងតែមានពេលនៅជាមួយគ្នា មិនថា នៅក្នុងរង្វង់សិល្បៈ ឬនៅខាងក្រៅ។ ដូច្នេះវាមិនចម្លែកនោះទេ ដែលពួកគេមានការស្និទ្ធស្នាលគ្នា ខុសពីធម្មតានោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេសទៀតនោះ គឺមិនត្រឹមតែ ពួកគេមានទំនាក់ទំនងល្អនឹងគ្នាប៉ុណ្ណោះទេ សូម្បីតែទំនោរ នៃការស្លៀកពាក់ របស់ពួកគេ ក៏មានលក្ខណៈដូចគ្នា និងចូលចិត្តស្ទាយ៍ស្រដៀងគ្នាផងដែរ។ ជាមួយគ្នានោះដែរ ភាគច្រើន អ្នកទាំងពីរ តែងតែ លេងខ្លួនដូចគ្នា មិនថា ស្ទីលម៉ូតសក់ ស្ទីលសម្លៀកបំពាក់នោះទេ រាល់ពេលឡើងឆាកម្តងៗ ដើម្បីមើលទៅ ប្លែកភ្នែក និងទាក់ទាញម្យ៉ាងផងដែរ។
នៅពេលដែល ពួកគេ តែងខ្លួនបែបនេះ ហ្វេនជាច្រើន តែងតែសរសើរ ជាមួយនឹងការចេះលេងខ្លួន ឲ្យដូចគ្នា គួរឲ្យស្រលាញ់ខ្លាំងណាស់។ ជាពិសេស មើលភ្លែត ប្រៀបបីដូចជា កូនភ្លោះយ៉ាងដូច្នោះដែរ ដោយសារតែ អ្នកទាំងពីរ មានរូបរាងកម្ពស់ស្មើគ្នា ហើយសូម្បីតែរូបរាង ក៏ស្លីមស្រដៀងគ្នាទៀត៕





