ភរិយា ស៊ុក សុភា ប្រមូលថវិកា ១ពាន់ជាងដុល្លារដល់ ហុង ភារិន បុរសដែលកំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើល

//s4.kh1.co/07/07473c1688ba183e4c16a61d7a8ee438afc28ccb.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា លោកហុង ភារិន ជានិស្សិតអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានបញ្ចេញនូវសមត្ថភាព បង្ហាញការចងចាំប្រតិទិន៧០០ឆ្នាំ សន្លឹកបៀរ៥២សន្លឹក និងតួលេខជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងសមត្ថភាពដ៏ល្អមួយនេះ បានធ្វើឲ្យប្រជាជនខ្មែរជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាបដ៏មិនធ្លាប់មានរបស់លោក ដែលបានបង្ហាញឲ្យពិភពលោកបានដឹង ហើយក៏ជាមុខមាត់ប្រទេសជាតិផងដែរ។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យប្រជាជនខ្មែរជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង​ ខ្លះក៏បានជួយ ជាថវិកាដល់រូបលោកជាច្រើន។

នៅក្នុងនោះក៏ឃើញមាន ភរិយារបស់អតីតតារាសម្តែងប្រុសលោកស៊ុក សុភា ដែលកំពុងតែរស់នៅលើទឹកដីក្រៅប្រទេស ក៏មានទឹកចិត្តយ៉ាងល្អ បានធ្វើការជួយដល់លោកចំនួនទឹកប្រាក់រហូតដល់ទៅ ១៣៦០ដុល្លារទៀតផង។

ទឹកចិត្តដល់ល្អមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ភរិយាលោកគ្រប់គ្នា ដែលជាមនុស្សល្អ តែងតែមានមុខជួយដល់ប្រជាជនខ្មែរ ជាពិសេសបានលើកទឹកចិត្តដល់ បុរសដែលមានសមត្ថភាពល្អរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកស៊ុក សុភា និងភរិយា
លោកស៊ុក សុភា និងភរិយា
លោកស៊ុក សុភា និងភរិយា
លោកស៊ុក សុភា និងភរិយា
លោកស៊ុក សុភា និងភរិយា
លោកស៊ុក សុភា និងភរិយា
ហុង ភារិន
ហុង ភារិន
ហុង ភារិន
ហុង ភារិន
ហុង ភារិន
ហុង ភារិន
សាររបស់ហុង ភារិន
សាររបស់ហុង ភារិន
ស៊ុក សុភា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T