នារីម្នាក់ឡើងកន្ទួលក្រហមពេញខ្លួន ព្រោះតែខំធ្វើការយប់ជ្រៅខ្លាំងពេក....ចុងក្រោយទើបដឹងថានាងមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ

//s6.kh1.co/e1/e123c6cec3f4b74c15303b4504e2baefed14e39d.jpg
នារី

 ២៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ នារីម្នាក់រស់នៅក្នុងប្រទេសថៃ ព្រោះតែខំធ្វើការយប់ជ្រៅខ្លាំងពេក ដោយពុំសូវបានសម្រាកគ្រប់គ្រាន់ ស្រាប់តែឡើងកន្ទួលក្រហមពេញខ្លួន ចុងក្រោយទើបដឹងថានាងមានបញ្ហាទាក់ទិនទៅនឹងប្រព័ន្ធភាពស៊ាំអតុល្យភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះ Toq Taeq Kerdmee ។ ថ្មីៗនេះនាងបានរៀបរាប់ថា នាងចាប់ផ្តើមផ្លាស់ប្តូរវេនទៅធ្វើការនៅពេលយប់ ហើយនាងពុំអាចបែងចែកពេលវេលាក្នុងការគេងឱ្យបានគ្រប់គ្រាន់នោះទេ ពោលគឺ នៅពេលខ្លះ នាងត្រលប់មកផ្ទះនៅពេលយប់ជ្រៅ ដល់ ម៉ោងជាង ​៣ព្រឹកក៏មានដែរ។

បន្ថែមពីនេះទៀត នាងបានរៀបរាប់ទៀតថា ជាទូទៅនាងតែងតែមានបញ្ហាគេងពុំលក់ បន្ទាប់ពីត្រលប់មកពីធ្វើការវិញ ដែលកត្តាទាំងនេះពិតជាប៉ះពាល់ទៅដល់សុខភាពរបស់នាងជាខ្លាំង។

អ្នកនាង Kerdmee បាននិយាយថា៖

«ដំបូងឡើយខ្ញុំស្មានតែត្រូវមូសខាំ ប៉ុន្តែនៅពេលព្រឹក​ រាងកាយខ្ញុំចាប់ផ្តើមឡើងកន្ទួលក្រហមច្រើនទៅៗ។ អីចឹងខ្ញុំក៏ទៅរកគ្រូពេទ្យ ហើយគាត់បានប្រាប់ខ្ញុំថា កន្ទួលក្រហមនេះគឺគ្រាន់តែត្រូវសត្វល្អិតខាំតែប៉ុណ្ណោះ។ ដូច្នេះគ្រូពេទ្យក៏បានឱ្យថ្នាំខ្ញុំយកទៅលាប។»

កន្ទួលក្រហមលើរាងកាយអ្នកនាង Kerdmee
កន្ទួលក្រហមលើរាងកាយអ្នកនាង Kerdmee

នៅថ្ងៃបន្ទាប់អ្នកនាង Kerdmee ក៏បានចូលរួមពិធីខួបកំណើតមិត្តភក្តិ ហើយពេលនោះនាងក៏ហូបគ្រឿងសមុទ្រខ្លះៗដែរ។

ពេលនាងត្រលប់ទៅផ្ទះវិញ រាងកាយរបស់នាងស្រាប់តែឡើងកន្ទួលក្រហមម្តងទៀត ដែលធ្វើឱ្យនាងពិតជាពិបាកគេងជាខ្លាំង។ ដូច្នេះនាងដឹងថា ថ្នាំដែលគ្រូពេទ្យដំបូងឱ្យនោះគឺពុំមានប្រសិទ្ធភាពទេ។

ដូច្នេះទើបនៅព្រឹកស្អែកឡើង កន្ទួលក្រហមនៅតែកើតមាន ហើយនាងថែមទាំងក្តៅខ្លួនទៀតផង ហើយនាងក៏បានទៅរកគ្រូពេទ្យផ្សេង។

កន្ទួលក្រហមលើដៃអ្នកនាង Kerdmee
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee

គ្រូពេទ្យទី២នោះ បានប្រាប់នាងថា នាងមានប្រតិកម្មស្បែក ឬអាលែកហ្ស៊ីស្បែក។ ដូច្នេះ គាត់ក៏បានឱ្យថ្នាំនាងលេបជាហូរហែមក។

ដោយស្ថានភាពកាន់តែពុំសូវស្រួល ពោលគឺនាង នាងចាប់ផ្តើមឡើងកន្ទួលក្រហមពេញដងខ្លួន ដៃ ជើង ហើយក្តៅខ្លួនខ្លាំងថែមទៀត។

ចុងក្រោយ ទើបក្រុមគ្រួសារបញ្ជូននាងទៅកាន់មន្ទីរពេទ្យធំមួយ ទើបគ្រូពេទ្យក៏បានចាក់ថ្នាំឱ្យនាង និងរកឃើញថា នាងមានបញ្ហាទាក់ទិនទៅនឹងប្រព័ន្ធភាពស៊ាំអតុល្យភាព ដែលកត្តានេះកើតឡើងដោយសារនាងគេងពុំបានគ្រប់គ្រាន់។

កន្ទួលក្រហមលើរាងកាយអ្នកនាង Kerdmee
កន្ទួលក្រហមលើរាងកាយអ្នកនាង Kerdmee
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee
កន្ទួលក្រហមលើដៃអ្នកនាង Kerdmee

បច្ចុប្បន្ន អ្នកនាង Kerdmee ត្រូវសម្រាកគេងពេទ្យមួយរយៈសិនដើម្បីតាមដានស្ថានភាពរបស់នាងបន្ថែមទៀត។

យ៉ាងណាមិញ គ្រូពេទ្យក៏បានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅឱ្យដេកឱ្យបានគ្រប់គ្រាន់ ព្រោះការដេកក៏ជាផ្នែកដ៏សំខាន់មួយក្នុងការថែរក្សាសុខភាពរបស់យើងឱ្យបានល្អផងដែរ៕

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T