ឈុំ វត្តី និងគូស្នេហ៍ កំពុងតែធ្វើឲ្យហ្វេនៗច្រណែនមិនស្ទើរទេ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ!

//s5.kh1.co/a3/a32aab677fc1fe10e3e92656e24326b0619263eb.jpg
តារា & កម្សាន្ដ

 ២៨-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី កញ្ញា ឈុំ វត្តី បានធ្វើឲ្យប្រិយមិត្ត ចាប់អារម្មណ៍យ៉ាងខ្លាំងពីជីវិតដ៏ជោគជ័យ ទាំងក្នុងការងារសិល្បៈ ក៏ដូចជាមុខរបរ ផ្ទាល់ខ្លួនផងដែរ។។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បើក្រឡេកទៅមើល ជីវិតស្នេហារបស់តារារូបនេះវិញ កាន់តែមានភាពផ្អែមល្ហែមជាលំដាប់ រហូតធ្វើឲ្យហ្វេនៗ លួចមានចិត្តច្រណែនទៀតផង។​ ក្នុងនោះដែរ ឈុំ វត្តី មិនខ្លាចក្នុងការបើកបង្ហាញពីរូបភាពស្វីតៗ ជាមួយម្ចាស់បេះដូង នៅលើបណ្ដាញសង្គមនោះឡើយ។

ជាក់ស្ដែង ថ្មីៗនេះ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហោះរូបថត ជាច្រើនសន្លឹកជាមួយម្ចាស់ស្នេហ៍ អមមកជាមួយ កាយវិការកៀកកើយ យ៉ាងរ៉ូមែនទិក​ និងទឹកមុខ បែបក្រមិចក្រមើម ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍ មើលទៅសាកសម គ្នាយ៉ាងខ្លាំង។

ម៉្យាងវិញទៀត បន្ទាប់ពីឃើញកម្រងរូបថត បែបស្វីតៗប៉ុន្មានសន្លឹកនោះហើយ បានធ្វើឲ្យអ្នករាល់គ្នាសរសើរពី ចំណងស្នេហ៍ដ៏រឹងមាំ របស់នាងគ្រប់គ្នាតែម្ដង ដោយមានប្រិយមិត្តខ្លះ ​បញ្ចេញមតិ ចង់ឃើញពួកគេដឹកដៃគ្នា ចូលរោងជ័យក្នុង ពេលឆាប់ៗនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ឈុំ វត្តី
កញ្ញា ឈុំ វត្តី
កញ្ញា ឈុំ វត្តី និងគូស្នេហ៍
កញ្ញា ឈុំ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
រូបភាពស្វីតៗរបស់ វត្តី និងគូស្នេហ៍
ឈុំ វត្តី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T