និស្សិតម្នាក់ត្រូវបាក់ឆ្អឹង និងរបួសដៃជាទម្ងន់ ព្រោះលេងកាច់ដៃគ្នាជាមួយមិត្តភក្តិ (មានវីដេអូ)

//s6.kh1.co/55/5556213263f61c03aeec63e2ef6bbbb40da5c369.jpg
សង្គម

 ២៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ និស្សិតម្នាក់រស់នៅក្នុងទីក្រុងឆាងចូវ ខេត្តជាំងស៊ូ ត្រូវបាក់ឆ្អឹង និងរងរបួសដៃជាទម្ងន់ ព្រោះលេងកាច់ដៃគ្នាជាមួយមិត្តភក្តិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា និស្សិតម្នាក់នោះមាននាមត្រកូល Xu អាយុ ២១ឆ្នាំ ថ្មីៗនេះបានប្រកួតលេងកាច់ដៃគ្នាជាមួយមិត្តភក្តិរបស់គេ។ ប៉ុន្តែជាអកុសល សប្បាយក្លាយទៅជាទុក្ខ បណ្តាលឱ្យដៃរបស់គេរងរបួសជាខ្លាំង។

ក្រោយឆ្លងកាត់ការត្រួតពិនិត្យរបស់គ្រូពេទ្យបានឱ្យដឹងថា ដៃរបស់ Xu បានបាក់ឆ្អឹង និងរងរបួសជាទម្ងន់។ យ៉ាងណាមិញ គ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែ Xu គឺនៅក្មេង ហើយឆ្អឹងរបស់គេគួរតែរឹងមាំ មិននឹកស្មានសោះថា គេរងរបួសធ្ងន់ដល់ថ្នាក់នេះ។

លើសពីនេះទៅទៀត គ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅ កុំឱ្យលេងកាច់ដៃគ្នាអី ព្រោះវាអាចបណ្តាលឱ្យបាក់ឆ្អឹងដូចជាករណីរបស់ Xu ជាដើម​៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T