អ្នកជំនាញនិយាយថា៖ ក្មេងៗដែលញៀនប្រើប្រាស់ទូរស័ព្ទ ប្រឈមមុខនឹងការខូចខួរក្បាល និងជំងឺផ្លូវចិត្តខ្ពស់បំផុត

//s9.kh1.co/c2/c2223a0be23857c448fe1d56f5fabb5a174cb53f.jpg
យល់ដឹង

 ២៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

លោកវេជ្ជបណ្ឌិត Chen Zhicheng បាននិយាយថា កុមារដែលញៀននឹងការប្រើប្រាស់ទូរស័ព្ទ ពិតជាអាចនាំឱ្យមានការខូចខួរក្បាល និងជំងឺផ្លូវចិត្តខ្ពស់បំផុត។

បរទេស៖ ជាទូទៅ នៅពេលឪពុកម្តាយរវល់នឹងការងារខ្លាំង តែងតែយកទូរស័ព្ទ ឬក៏ iPad ឱ្យកូនលេងព្រោះការធ្វើបែបនេះ មានភាពងាយស្រួល និងកុំឱ្យក្មេងៗរពឹស និងមករំខានជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្នកជំនាញបាននិយាយថា ការធ្វើបែបនេះគឺមិនល្អនោះទេ ជាក់ស្តែងក្មេងៗដែលញៀនទូរស័ព្ទខ្លាំង អាចប្រឈមមុខនឹងការខូចខួរក្បាល និងមានជំងឺផ្លូវចិត្តខ្ពស់បំផុត។

រូបតំណាង
រូបតំណាង

លោកវេជ្ជបណ្ឌិត Chen Zhicheng បាននិយាយថា កុមារដែលញៀននឹងការប្រើប្រាស់ទូរស័ព្ទ ពិតជាអាចនាំឱ្យមានការខូចខួរក្បាល និងជំងឺផ្លូវចិត្តខ្ពស់បំផុត។

នៅពេលដែលកុមារប្រើប្រាស់ទូរស័ព្ទ ពួកគេមានសិទ្ធិចូលប្រើប្រាស់អ្វីៗទាំងអស់ដែលមាននៅលើអ៊ីនធើណេត។ នោះមានន័យថា ពួកគេប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធើណេត រឿង​អាសអាភាស អំពើហឹង្សា និងការជជែកគ្នាលើអនឡាញ ដែលកត្តាទាំងអស់នេះពិតជាប៉ះពាល់ទៅដល់ការលូតលាស់របស់កុមារ និងបំពុលខួរក្បាលរបស់ពួកគេជាខ្លាំង។

រូបតំណាង
រូបតំណាង

ជាក់ស្តែង កុមារដែលចំណាយពេលប្រើប្រាស់ទូរស័ព្ទយូរ ពួកគេនឹងកាត់បន្ថយការទំនាក់ទំនងគ្នាផ្ទាល់មុខ ហើយការធ្វើបែបនេះពិតជាមិនល្អសម្រាប់ការលូតលាស់របស់ក្មេងនោះទេ ព្រោះការទំនាក់ទំនងគ្នាផ្ទាល់មុខ និងការទំនាក់ទំនងគ្នាតាមអ៊ីនធើណេតមានលក្ខណៈខុសគ្នា។

នៅពេលក្មេងចំណាយពេលលេងទូរស័ព្ទយូរ ពួកគេនឹងមានការលំបាកក្នុងការទំនាក់ទំនងជាមួយមនុស្សពិតប្រាកដនៅក្នុងជីវិតជាក់ស្តែង។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានផ្តល់ជាដំបូន្មានថា ក្មេងអាយុក្រោម ១ឆ្នាំពុំគួរឱ្យប្រើប្រាស់ទូរស័ព្ទនោះទេ ខណៈពេលក្មេងមានអាយុចាប់ពី ១ឆ្នាំ ដល់ ៤ឆ្នាំអាចប្រើប្រាស់ទូរស័ព្ទបានមួយថ្ងៃតែមួយម៉ោងតែប៉ុណ្ណោះ។ ដូច្នេះ សូមឪពុកម្តាយគ្រប់រូបគួរតែចំណាយពេលវេលារបស់អ្នកលេងជាមួយកូន ឬក៏រកវិធីអ្វីមួយឱ្យកូនលេង ចៀសជាងឱ្យពួកគេប្រើប្រាស់ទូរស័ព្ទបែបនេះព្រោះវាពិតជាមិនល្អចំពោះខួរក្បាលរបស់ក្មេងៗនោះទេ៕

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T