រថយន្ដអាវុធហត្ថក្រុងព្រះសីហនុ បុកម៉ូតូបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

//s5.kh1.co/a8/a89010f1d985305fd19777fc3d5f75365258ca5b.jpg
សង្គម

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្ដមួយគ្រឿង បានបើកបុកម៉ូតូជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់នៅ គ្លីនិកឯកជនមិត្តភាពឃ្លាំងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

មន្ត្រីមូលដ្ឋានក្រុងព្រះសីហនុ បានឲដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក NISSAN ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-0185 អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថក្រុងព្រះសីហនុ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា រថយន្តបង្កហេតុខាងលើជាកម្មសិទ្ធិរបស់អង្គភាពកងរាជអាវុធហត្ថក្រុងព្រះសីហនុ មានទិសដៅចេញពីបន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតពេលយប់ ) លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA រួមដំណើរគ្នា ២នាក់ជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នឹងម្នាក់ទៀតរបួសធ្ងន់។

ជនរងគ្រោះរួមមាន៖

*ទី១៖ ឈ្មោះ គីម សូលី អាយុ៣០ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ជាអ្នកបើកបរ*ទី២៖ ឈ្មោះ តូ សេង អាយុ៣៦ឆ្នាំ ជាអ្នករួមតំនើររងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះជនរងគ្រោះទាំងពីរនាក់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាមួយគ្នា។ មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ថា អ្នកបើកបររថយន្តបង្កហេតុ បាននាំខ្លួនមកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកជាមួយរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាម នីតិវិធីច្បាប់ចរាចរណ៏ ចំណែកសាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តក្រោម៕

https://s5.kh1.co/__image/w=650,h=488,q=100/1d/1d492ea3e886a38fbd873b2a148c297e93ec300a.jpg
https://s6.kh1.co/__image/w=533,h=960,q=100/5b/5b8395665db1490e52e0a95c717dc43255318f1b.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T