David Luiz ជឿថា Arsenal នឹងអាចត្រឡប់ទៅរកអតីតកាល ដើម្បីសម្រេចរឿងមួយនេះ

//s6.kh1.co/80/80c16d5ceeab2de4272a40bb30d1d0b391655dee.jpg
កីទ្បា

 ២៦-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ កីឡាករ David Luiz ជឿថាក្លិបថ្មីរបស់ខ្លួននឹងមានសមត្ថភាពគ្រប់គ្រាន់ធ្វើឲ្យលេចធ្លោដូចកាលពី Arsenal ក្នុងអតីតកាល ហើយគេបន្ថែមថាគេចង់ជួយ Arsenal ដើម្បីឈ្នះពាន Premier Leauge។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ David Luiz
  កីឡាករ David Luiz

ខ្សែការពារវ័យ ៣២ឆ្នាំ ដែលធ្លាប់ឈ្នះពាន Premier League, UEFA Champions League និង FA Cup ជាមួយក្លិបចាស់ Chelsea គិតថា Arsenal អាចនឹងប្រជែងពានបានសម្រាប់រដូវកាលនេះ។

“ក្លិបមានសមត្ថភាពពេញលេញក្នុងការបង្ហាញភាពអស្ចារ្យដូចកាលពីអតីតកាល។ ពួកយើងមានកីឡាករជាច្រើនពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាពខ្ពស់។ ខ្ញុំមកទីនេះដើម្បីជួយក្លិបប្រជែងពាន Premier Leauge ហើយខ្ញុំក៏ចង់ឈ្នះពានផ្សេងទៀតដែរ។” សម្ដីរបស់ Luiz។

  កីឡាករ David Luiz
  កីឡាករ David Luiz

គួរបញ្ជាក់ផងដែរថា Arsenal កំពុងឈរលេខ ៣ នៅក្នុងតារាងចំណាត់ថ្នាក់ Premier League ក្រោយ ៣ប្រកួត ឈ្នះ២ និងចាញ់១៕

ប្រភពSkySports

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T