វីវរហើយ!! ក្រោយជ័យជម្នះយប់មិញ PSG បាត់បង់កំពូលខ្សែប្រយុទ្ធដល់ទៅ ២រូប

//s6.kh1.co/29/291d0c5a158382f215417aba199e13d1c20739d1.jpg
កីទ្បា

 ២៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ក្លិប Paris Saint-Germain បានបាត់បង់ខ្សែប្រយុទ្ធ ២រូបគឺ Kylian Mbappe និង Edinson Cavani ទៅក្នុងបញ្ជីរបួសក្រោយប្រកួតឈ្នះ Toulouse ក្នុងលទ្ធផល ៤-០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cavani
កីឡាករ Cavani

Cavani ត្រូវបានប្ដូរចេញភ្លាមៗនៅនាទី ១៤ ខណៈ Mbappe ប្ដូរចេញក្នុងវគ្គទីពីរនៅនាទី ៦៦ ក្រោយមានបញ្ហារបួសភ្លៅ។

Mbappe ប្ដូរចេញភ្លាមៗ
Mbappe ប្ដូរចេញភ្លាមៗ

ជាមួយនឹងបញ្ហារបួសកីឡាករ ២រូបខាងលើនេះ បានធ្វើឲ្យអ្នកចាត់ការទូទៅ PSG លោក Thomas Tuchel កំពុងឈឺក្បាល ខណៈខ្សែប្រយុទ្ធជួរមុខមួយរូបទៀត Neymar ក៏មានភាគរយខ្ពស់ខ្លាំងក្នុងការចាកចេញនៅរដូវក្ដៅនេះ។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះយប់មិញនេះបានជួយឲ្យ PSG ឡើងឈរចំណាត់ថ្នាក់លេខ ៣ បណ្ដោះអាសន្ន​ បន្ទាប់ពីប្រកួតដំបូងភ្លាត់ចាញ់ Rennes ២-១៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T