សុគន្ធ និសា ចូលកម្មវិធី X Factor ធ្វើគណកម្មការកិត្តិយសម្សិលមិញ មហាជនលាន់មាត់ពីសម្រស់នាងគ្រប់គ្នា

//s6.kh1.co/b5/b52e34b76a9bb8ea3fdb1d569baa524d3524ef93.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន សម្រាប់មហាជន ដោយកាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានបង្ហាញវត្តមាននៅក្នុងកម្មវិធី X Factor Cambodia រដូវកាលទី១ ក្នុងនាមជាគណកម្មការកិត្តិយសដើម្បីជួយសម្រេចសេចក្តីជាមួយលោក ណុប បាយ៉ារិទ្ធ ក្នុងការទម្លាក់កូនក្រុម ក៏ដូចជាឲ្យកូនក្រុមបន្តក្នុងកម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់វត្តមានរបស់អ្នកនាង សុគន្ធ និសា កាលពីម្សិលមិញនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គេសង្កេតឃើញថា មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានលាន់មាត់សរសើរពីសម្រស់របស់នាងគ្រប់គ្នា ព្រោះថាកាលពីម្សិលមិញនេះ សម្រស់របស់អ្នកនាង សុគន្ធ និសា ពិតជាស្រស់ស្អាតខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី ការបង្ហាញមុខនៅក្នុងកម្មវិធី X Factor Cambodia នេះ អ្នកនាង សុគន្ធ និសា ពិតជាធ្វើឲ្យគាំទ្ររំភើបចិត្តមែនទែន ព្រោះថាអ្នកគាំទ្រខានឃើញមុខនាងក្នុងការធ្វើជាគណកម្មការយូរណាស់មកហើយ។ លើសពីនេះ មហាជនក៏ទទូចចង់ឃើញតារាស្រីរូបនេះ បង្ហាញមុខធ្វើជាគណកម្មការកម្មវិធីពេញលេញ ដូចដែលនាងធ្លាប់ធ្វើជា Couch នៅក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា និង ណុប បាយ៉ារិទ្ធ
សុគន្ធ និសា និង ណុប បាយ៉ារិទ្ធ
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T