ខ្លាំងបាត់! Griezmann ថាគ្រាប់ទី២ របស់ខ្លួនយប់មិញលួចយកស្ទាយ៍តាម Messi (មានវីដេអូ)

//s6.kh1.co/81/81d28e8872151b470382e3fcccec85d2fb0d7ed8.png
កីទ្បា

 ២៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោយបរាជ័យក្នុងជំនួបបើកឆាកកាលពីសប្ដាហ៍មុន Barcelona បានស្វែងរក ៣ពិន្ទុដំបូងឃើញក្នុងសប្ដាហ៍ទី២ នេះដោយយកឈ្នះ Real Betis ក្នុងលទ្ធផល ៥-២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាអវត្តមានកំពូលខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez ក៏ដោយក្ដី ប៉ុន្តែខ្សែប្រយុទ្ធចំណូលថ្មី Antoine Griezmann បានរ៉ាប់រងនៅតំបន់ខាងលើរបស់ Barcelona បានយ៉ាងល្អសម្រាប់ការប្រកួតយប់មិញនេះ។ ខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះពាន World Cup Griezmann រកបាន ២គ្រាប់ក្នុងចំណោម ៥គ្រាប់ ខណៈគ្រាប់ទីពីររបស់ខ្សែប្រយុទ្ធរូបនោះ គឺការស៊ុតពីក្រោមដំបូលទូកបន្តិច កោងផុតដៃអ្នកចាំទី ចូលទីយ៉ាងស្អាត។

Griezmann អបអរគ្រាប់បាល់
Griezmann អបអរគ្រាប់បាល់

គ្រាប់បាល់នោះពិតជាល្អមែនទែន ប៉ុន្តែ Greizmann បានសារភាពថាគេបានលួចរៀនពី Messi។ ថ្លែងប្រាប់ក្រោយចប់ការប្រកួត Greizmann បានឲ្យដឹងយ៉ាងដូច្នេះថា៖

“គ្រាប់ទីពីររបស់ខ្ញុំ ខ្ញុំធ្លាប់បានឃើញ Messi ធ្វើវាអំឡុងពេលហ្វឹកហាត់ ហើយខ្ញុំព្យាយាមលួចធ្វើតាមគាត់។”

ចង់ឃើញថា គ្រាប់បាល់ទីពីររបស់ Griezmann កាលពីប្រកួតយប់មិញយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T