Lewandowski ស៊ុត Hat-Trick ជួយ Bayern Munich ទទួលបាន ៣ពិន្ទុលើកដំបូង (មានវីដេអូ)

//s5.kh1.co/df/df147ade9d90edebe279147ae44f7a44282b9f0d.jpg
កីទ្បា

 ២៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski រកបាន Hat-Trick ក្នុងជំនួសសប្ដាហ៍ទី២ ក្របខណ្ឌ​ Bundesliga ដែល Bayern Munich បានយកឈ្នះ Schalke 04 ក្នុងលទ្ធផល 0-៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

នេះគឺជារកបាន ៣ពិន្ទុលើកដំបូងហើយរបស់លោក Niko Kovac ក្នុងការប្រកួតលីគកំពូលអាល្លឺម៉ង់ Bundesliga ក្រោយជំនួបបើកឆាកម្ចាសជើងឯករដូវកាលមុនបានត្រឹមស្មើជាមួយ Hertha Berlin ២-២ ប៉ុណ្ណោះ។

៣គ្រាប់របស់ Lewandowski រកបាននៅវគ្គទីមួយ ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ និង២គ្រាប់ទៀតរកក្នុងវគ្គទីពីរ។ នេះជាលើកទី៩ ហើយដែល Lewandowski រកបាន Hat-Trick ក្នុងក្របខណ្ឌ Bundesliga។

ចង់ឃើញថា Hat-Trick កាលពីយប់មិញរបស់ Lewandowski ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T