អាសូរ ! ពលរដ្ឋ​នាំ​គ្នា​ជួយ​ចុះ​កាយ​ភក់​យក​សព​…​ម្តាយ​ឪពុក​បាន​ត្រឹមតែ​យំ​ឱប​សព​កូន​ប៉ុណ្ណោះ

//s5.kh1.co/40/40b1c9f7ba8a913c85dcf27070e0f861d27b0591.jpg
សង្គម

 ២៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង ខណៈ​បើក​អេ​ស្កា​វ៉ា​ទ័​រ​ឡើង​ឡាន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ខុស​បច្ចេកទេស បណ្តាល​អោយ​ក្រឡាប់​សង្កត់​ខ្លួនឯង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែសីហា​នេះ នៅ​ចំណុច​ចុង​ព្រែក​បាក់ ស្ថិត​ក្នុងភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​លោកពូ​ឈ្មោះ លន់ កិ អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ កិ ណា​រូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី រស់នៅ​ក្នុង​បន្ទុក បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​អា​លោះ​អាល័យ​សោកស្តាយ​កូន​ជាទី​ស្រលាញ់​ថា ជន​រង​គ្រោះ គឺជា​កូន​ទី​២ បន្ទាប់​ពី​កូន​បង ក្នុង​ចំណោម​កូន​ទាំង​៥​នាក់​ក្នុង​បន្ទុក ។ លោកពូ​បន្ត​ថា កូន​គាត់​(​ជន​រង​គ្រោះ​) បាន​ស៊ីឈ្នួល​បើកបរ​អេ​ស្កា​វ៉ា​ទ័​រ​អោយ​ថៅកែ​ឈ្មោះ អ៊ុ​ក ទឹង ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ។ ហើយ​នៅ​ព្រឹក​មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​២៤ ខែសីហា ថៅកែ​បានអោយ​កូន​របស់​គាត់ (​ជន​រង​គ្រោះ​)​បើក​អេ​ស្កា​វ៉ា​ទ័​រ ឡើង​ពី​កន្លែង​ជីក​ក្រ​វ៉ា​ត់​ព្រុំ​ដី នៅ​ព្រៃ​ខាងលិច​មក​ផ្ទះ ។

លុះ​ពេល​ជន​រង​គ្រោះ​បើក​មក​ដល់​ចំណុច​ចុង​ព្រែក​បាក់​ក៏​បាន​បើក​អេ​ស្កា​វ៉ា​ទ័​រ​ឡើង​លើ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​នៅ​ចាំ​ដឹក​បន្ត ។ ប៉ុន្តែ​ពេល​បើក​ឡើង​ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ខុស​បច្ចេកទេស (​ឈប់​ឡាន​អែប​មាត់​ព្រែក​ពេក​) ទើប​បណ្តាល​អោយ​អេ​ស្កា​វ៉ា​ទ័​រ​នោះ​ក្រឡាប់​ធ្លាក់​ពីលើ​ឡាន​ចូល​ទៅ​ក្នុង​ព្រែក មាន​ជម្រៅ​ប្រហែល​៥​ម៉ែត្រ បង្ក​អោយ​ជន​រង​គ្រោះ (​កូន​គាត់​) ជា​តៃកុង​កៀប​ជាប់​នៅ​ខាងក្រោម​កង់​អេ​ស្កា​វ៉ា​ទ័​រ​កប់​ទៅ​ក្នុង​ទឹក​ភក់​ដាច់ខ្យល់​ស្លាប់ យ៉ាង​អាណោចអាធម្ម​បំផុត ។

ចំណែកឯ​រថយន្ត​បើក​រត់គេច​ខ្លួន​បាត់ ។ ក្នុង​ករណី​នេះ​ដែរ បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​នាំ​គ្នា​រិះគន់​ថា គឺ​មក​ពី​ការ​ធ្វេសប្រហែស​របស់​ថៅ កែ ឈ្មោះ អ៊ុ​ក ទឹង ជា​ជនជាតិ​វៀតណាម​នោះ ដែល​បណ្តែតបណ្តោយ​អោយ​ជន​រង​គ្រោះ​បើកបរ​អេ​ស្កា​វ៉ា​ទ័​រ​ឡើង​ឡាន​ម្នាក់ឯង ដោយ​គ្មាន​ព្រូ​ជួយ​មើល​ឆ្វេង​ស្តាំ​ទើប​បង្ក​អោយ​កើត​មាន​គ្រោះថ្នាក់​បែប​នេះ ។

សូ​ម្បី​តែ​សព​ជន​រង​គ្រោះ​កប់​នៅ​ក្រោម​អេ​ស្កា​វ៉ា​ទ័​រ​រាប់​ម៉ោង​ក៏​គ្មាន​ឃើញ​ថៅកែ​ចិត្តខ្មៅ​រូប​នោះ​ជួយ​រក​វិធី ឫ​ហៅ​ឡាន​មក​ស្ទូច​ជួយ​យក​សព​ចេញ​នោះ​ឡើយ ។ រហូត​ដល់​ម៉ោងជាង​១២​ថ្ងៃត្រង់​ប្រជាជន​នាំ​គ្នា​ចុះ​កាយ​ភក់​យក​សាកសព​បាន​ទើប​គេ​ឃើញ​ថៅ កែ​ជនជាតិ​វៀតណាម​នោះ​បើកឡាន​មក​ដឹក​សព​យក​ទៅ​ផ្ទះ​អោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ពាក់ព័ន្ធ​ករណី​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

https://s4.kh1.co/__image/w=650,h=379,q=100/9c/9cad121eeaa0484c0aad52f75f70eef17e0e63af.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8c/8c1c471632e3d1b67e8b5de243feba59d948cf8d.jpg
https://s6.kh1.co/__image/w=650,h=379,q=100/89/897b0ba098a7d7bf81ead6e984b53ef6aa96d23e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a8/a8e9d7b733b88ec01262671e2c659d305f0be6f8.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4b/4b950c7c5cd1779d25aac16c60f55f20c57b0548.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8a/8a1a2eeb7b1e099383425ff2d2de6eae3d7ff45b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/9c/9c1349b13c598ae1282f92df83c8838ce02b4ddb.jpg
https://s4.kh1.co/__image/w=650,h=379,q=100/0e/0eca272463d4d5291787f402b5fc48221d911f3f.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8c/8c1c471632e3d1b67e8b5de243feba59d948cf8d.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T