ពិតជាស្រលាញ់សត្វពិតមែន! ស្ត្រីម្នាក់ខំធ្វើការក្រៅម៉ោងជាតួត្លុក ដើម្បីយកប្រាក់ចិញ្ចឹមឆ្មានិងឆ្កែអនាថា

//s6.kh1.co/5b/5b8cf0f8470896df8d3ce901e9f87765023bce1b.jpg
សង្គម

 ២៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ខំប្រឹងប្រែងធ្វើការក្រៅម៉ោងជាតួត្លុកតាមទីសាធារណៈ ដើម្បីបានប្រាក់យកទៅចិញ្ចឹមសត្វឆ្មាឬឆ្កែអនាថា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីឈ្មោះ ណាស៊ីរ៉ា អាយុ ៤២ឆ្នាំ បានតែងខ្លួនជាតួត្លុកនៅថ្ងៃចុងសប្ដាហ៍​ ដើរសម្ដែងតាមទីសាធារណៈ ដើម្បីយកប្រាក់ទៅទិញចំណីឬថ្នាំព្យាបាលសម្រាប់សត្វអនាថា។

អ្នកស្រី ណាស៊ីរ៉ា បាននិយាយថា៖

«មូលហេតុដែលខ្ញុំធ្វើបែបនេះ ព្រោះខ្ញុំមានអារម្មណ៍អាណិតអាសូរទៅដល់សត្វ។ ពួកវាទាំងនោះមិនអាចប្រាប់ពីការស្រេកឃ្លាន ឬការឈឺចាប់បានទេ។ ដូច្នេះ នៅពេលដែលខ្ញុំជួបប្រទះសត្វឆ្មា ឬ ឆ្កែអនាថាតាមដងផ្លូវ ខ្ញុំតែងតែឲ្យចំណីដល់ពួកវាស៊ី។ ប្រសិនបើពួកវាមានរបួស ខ្ញុំនឹងយកវាទៅកាន់មន្ទីរពេទ្យសត្វដើម្បីព្យាបាល។»

អ្នកស្រី ណាស៊ីរ៉ា
អ្នកស្រី ណាស៊ីរ៉ា

ប្រភពបានបន្ដថា អ្នកស្រី ណាស៊ីរ៉ា មកទល់សព្វថ្ងៃនេះ គាត់មានសត្វឆ្មាចិញ្ចឹមនៅផ្ទះចំនួន៥០ក្បាល។ គាត់ចាប់ផ្ដើមមើលថែទាំសត្វអនាថា អស់​រយៈពេលជាងបួនឆ្នាំមកហើយ។ ជារៀងរាល់សប្ដាហ៍គាត់ត្រូវរកប្រាក់ឲ្យបានចំនួន ៤០០រីងហ្គីត (ប្រមាណ៩៦ដុល្លារអាមេរិក) ទើបអាចផ្គត់ផ្គង់ការចំណាយទៅលើសត្វទាំងនោះបាន។

អ្នកស្រី ណាស៊ីរ៉ា និងឆ្មាអនាថា
អ្នកស្រី ណាស៊ីរ៉ា និងឆ្មាអនាថា

អ្នកស្រីបានឲ្យដឹងដែរថា សម្រាប់កូនទាំងបីរបស់គាត់ យកតម្រាប់តាមគាត់គ្រប់ៗគ្នា។ នៅពេលដែលពួកគេប្រទះឃើញសត្វអនាថាណាដែលមានរបួស ពួកគេតែងតែយកមកមើលថែទាំនៅផ្ទះ។ ប្រសិនបើសត្វអនាថាណាងាប់ ពួកគេនឹងយកវាទៅកប់ផងដែរ។

អ្នកស្រី ណាស៊ីរ៉ា និងឆ្មាចិញ្ចឹមនៅផ្ទះ
អ្នកស្រី ណាស៊ីរ៉ា និងឆ្មាចិញ្ចឹមនៅផ្ទះ

គួរឲ្យដឹងផងដែរថា អ្នកស្រី ណាស៊ីរ៉ា ត្រូវបានមហាជននៅក្នុងប្រទេសម៉ាឡេស៊ីចាត់ទុកជាប្រជាជនដ៏គំរូម្នាក់ ដែលមនុស្សផ្សេងៗទៀតគួរតែយកគំរូតាម៕

អ្នកស្រី ណាស៊ីរ៉ាជិះម៉ូតូទៅធ្វើការ
អ្នកស្រី ណាស៊ីរ៉ាជិះម៉ូតូទៅធ្វើការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T