Spurs ជឿជាក់ថាជួរមុខរូបនេះនឹងបន្តកុងត្រាថ្មី ក្រោយដំណឹងការតាមចែចូវរបស់ក្លិបយក្សមួយ

//s4.kh1.co/9c/9c60048a65fc5f7dd6f1e0dd13df970834d1c694.jpg
កីទ្បា

 ២៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Tottenham Hotspur មានជំនឿចិត្តថាខ្សែការពារកណ្ដាល Toby Alderweireld នឹងបន្តកុងត្រាថ្មីជាមួយក្លិប ក្រោយពីកុងត្រាចាស់របស់ជម្រើសជាតិប៊ែលហ្សិករូបនេះ និង Spurs បានផុតសុពលភាពនៅក្នុងរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Toby Alderweireld 
កីឡាករ Toby Alderweireld 

ខ្សែការពារវ័យ ៣០ឆ្នាំ Alderweireld បានផុតកិច្ចសន្យាជាមួយជើងឯករង UEFA Champions League រដូវកាលមុនហើយនៅរដូវក្ដៅនេះ ប៉ុន្តែអ្នកចាត់ការទូទៅរបស់ Spurs លោក Maurico Pochettino មានបំណងចង់បន្តរក្សាគេដើម្បីជួយក្រុមនៅតំបន់ខាងក្រោមបន្តទៀត។

កីឡាករ Toby Alderweireld 
កីឡាករ Toby Alderweireld 

បងប្អូនត្រកូល Man គឺ Man UTD និង Man City សុទ្ធសឹងតែជាបេក្ខភាពដែលចាប់អារម្មណ៍ចង់បាន Alderweireld ប៉ុន្តែក្រោយ Man UTD ទិញបាន Harry Maguire ទៅកីឡដ្ឋាន Old Trafford ធ្វើឲ្យ Man City មិនមានគូប្រជែងក្នុងតាមប្រមាញ់ខ្សែការពារកណ្ដាល Alderweireld នោះទេ។ លោក Pep Guardiola ត្រូវបានគេដឹងថាកំពុងតែចង់ពង្រឹងតំបន់ការពារឡើងវិញ ក្រោយការចាកចេញរបស់កីឡាករចាស់វស្សា Vincent Kompany។

សូមបញ្ជាក់ផងដែរថា Alderweireld បានមកចូលរួមជាមួយ Spurs កាលពីឆ្នាំ២០១៥ ក្រោយផ្លាស់មកពី At.Madrid ដោយគិតមកទល់ពេលនេះគេបង្ហាញខ្លួនឲ្យក្រុមរហស្សនាមមាន់ខ្នាយមាសបាន ១១៨ប្រកួត និងអាចរកគ្រាប់បាល់បាន ៥គ្រាប់ក្នុងនាមជាខ្សែការពារកណ្ដាល៕

កីឡាករ Toby Alderweireld
កីឡាករ Toby Alderweireld

ប្រភពThe Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T