ក្ដៅៗ!! Barcelona កោះហៅកីឡាករវ័យ ១៦ឆ្នាំម្នាក់មកជំនួស Lionel Messi

//s4.kh1.co/3f/3fa5de0b53339e2fce29c4abd61db64973699907.jpg
កីទ្បា

 ២៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ លោក Ernesto Valverde បានកោះហៅយុវជនវ័យ ១៦ឆ្នាំ Ansu Fati មកចូលរួមក្នុងបញ្ជីឈ្មោះកីឡាករក្រុមធំ Barcelona ត្រៀមប្រកួតជាមួយ Real Betis នៅអាទិត្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ansu Fati
កីឡាករ Ansu Fati

Fati ទើបតែបានចូលរួមហ្វឹកហាត់ជាមួយក្រុមធំរបស់ក្លិបអ្នកមានបុណ្យប៉ុន្មានសប្ដាហ៍នោះទេ ប៉ុន្តែក្រោយបញ្ហារបួសរបស់កីឡាករសំខាន់ៗដូចជា Lionel Messi, Luis Suarez និង Ousmane Dembele បានធ្វើឲ្យអ្នកចាត់ការទូទៅលោក Valverde ផ្ដល់ឱកាសដល់យុជនដូចជា Fati និង Abel Ruiz ក្នុងការបង្ហាញសមត្ថភាពនៅលើទីលាន។

Fati កើតនៅទីក្រុង Guinea-Bissau ប្រទេសព័រហ្គីណេ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។ យោងទៅតាមសារព័ត៌មាន Mundo Derportivo ខ្សែប្រយុទ្ធវ័យក្មេង Fati បានផ្លាស់មកទីកដីអេស្ប៉ាញកាលពី ៣ឆ្នាំមុនដោយទៅចូលរួមជាមួយ Sevilla មុននឹងមកចូលរួមជាមួយ Barcelona ក្នុងក្រុមយុវជន។

កីឡាករ Ansu Fati
កីឡាករ Ansu Fati

បើសិនជា Fati អាចចូលលេងក្នុងការប្រកួតយប់ថ្ងៃអាទិត្យនេះ គេនឹងក្លាយជាកីឡាករវ័យក្មេងទី២ ដែលបង្ហាញខ្លួនផ្លូវការឲ្យ Barcelona (១៦ឆ្នាំ និង ២៩៨ថ្ងៃ) បន្ទាប់ពីកីឡាករ Vicente Martinez  ដែលចូលលេងដំបូងឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នៅវ័យ ១៦ឆ្នាំ និង ២៧៨ថ្ងៃ កាលពីរដូវកាល ១៩៤១-១៩៤២។

គួរបញ្ជាក់ផងដែរថា Barcelona ទើបតែបន្តកុងត្រាឲ្យខ្សែប្រយុទ្ធវ័យក្មេងមកពីទ្វីបអាហ្រិ្វករូបនេះរហូតដល់ខែមិថុនា ឆ្នាំ២០២២៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T