វះកាត់យកម្ជុលទាំង៨ចេញ ក្រោយពីជាប់នៅក្នុងគូទរបស់បុរសម្នាក់អស់រយៈពេល ១០ឆ្នាំ

//s6.kh1.co/e0/e0bdb953401baa72f2b0af6e941e82d9540c5e98.jpg
សង្គម

 ២៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ថ្មីកន្លងទៅនេះៗ បុរសម្នាក់ទើបតែទទួលការវះកាត់យកម្ជុលទាំង៨ចេញពីក្នុងគូទ ដែលបានធ្វើឲ្យគាត់ឈឺចុកចាប់អស់រយៈ១០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្នុងខេត្ត Hunan ប្រទេសចិន មានបុរសម្នាក់ត្រកូល ចេន អាយុ៥៥ឆ្នាំ មានបញ្ហាឈឺចុកចាប់ក្នុងគូទអស់រយៈ១០ឆ្នាំកន្លងមកហើយ។ ថ្មីៗនេះ គាត់បានសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីស្កេន ទើបបានដឹងថា នៅក្នុងគូទរបស់គាត់មានម្ជុលចំនួន៨ដើម។

ម្ចុលដែលនៅក្នុងគូទ
ម្ចុលដែលនៅក្នុងគូទ

លោក ចេន បានឲ្យដឹងថា កាលពី១០ឆ្នាំមុន ខណៈពេលកំពុងធ្វើការ គាត់បានរអិលជើងធ្លាក់ចូលទៅក្នុងគំនរអេតចាយមួយកន្លែង ដែលមានប្រអប់មួយពោរពេញទៅដោយម្ជុល ធ្វើឲ្យមុតគូទជាច្រើនកន្លែង។ គាត់បានដកម្ជុលចេញដោយខ្លួនឯង និងគិតថាបានដកចេញអស់ហើយ ប៉ុន្ដែបែរជាមានម្ជុលបាក់មុតចូលទៅក្នុងគូទដោយមិនដឹងខ្លួនមកទល់សព្វថ្ងៃបែបនេះ។

ក្រោយពីវះកាត់យកម្ចុលទាំង៨ចេញរួច
ក្រោយពីវះកាត់យកម្ចុលទាំង៨ចេញរួច

យ៉ាងណាមិញ ក្រោយពីទទួលបានការវះកាត់រួចមក លោក ចេន មិនមានការឈឺចុកចាប់ដូចមុនទៀតឡើយ។

ដូច្នេះ សម្រាប់អ្នកដែលជួបគ្រោះថ្នាក់អ្វីក៏ដោយ គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ ចៀសវាងបញ្ហាទៅថ្ងៃមុខដូចបុរសខាងលើនេះ៕

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T