ការសិក្សាបង្ហាញថា៖ ការអង្គុយច្រើនជាង ៩,៥ម៉ោងក្នុងមួយថ្ងៃ អាចមានហានិភ័យខ្ពស់ ធ្វើឱ្យអ្នកអាយុខ្លី

//s5.kh1.co/70/700e8147519fd38ee43b9450fe0ace49824c9692.jpg
យល់ដឹង

 ២៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ប្រសិនបើអ្នកធ្វើការតែងតែអង្គុយនៅមួយកន្លែងជាប់នោះ អ្នកគួរតែឧស្សាហ៍ងើបចុះឡើងបន្តិច ព្រោះវាពិតជាមិនល្អចំពោះសុខភាពរបស់អ្នកនោះទេ។

ន័រវែស៖ ប្រសិនបើអ្នកធ្វើការតែងតែអង្គុយនៅមួយកន្លែងជាប់នោះ អ្នកគួរតែឧស្សាហ៍ងើបចុះឡើងបន្តិច ព្រោះវាពិតជាមិនល្អចំពោះសុខភាពរបស់អ្នកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង យោងតាមការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយសាកវិទ្យាល័យ Norwegian School of Sport Sciences ក្នុងទីក្រុងអូស្លូ បានបង្ហាញថា ការអង្គុយជាប់ច្រើនម៉ោងអាចធ្វើឱ្យអ្នកឆាប់ស្លាប់បាន។

រូបតំណាង
រូបតំណាង

ការសិក្សានេះធ្វើឡើងចំពោះមនុស្សវ័យកណ្តាលដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយក្នុងនោះមានអ្នកចូលរួមប្រមាណ ៣៦,៣៨៣នាក់ ដោយតម្រូវឱ្យពួកគេពាក់ឧបករណ៍តាមដានរាល់សកម្មភាពរបស់ពួកគេ។

៥ឆ្នាំក្រោយមក អ្នកចូលរួមចំនួន ២,១៤៩នាក់បានស្លាប់បាត់បង់ជីវិត។ ពួកគេរកឃើញថា អ្នកដែលអង្គុយនៅមួយកន្លែងជាប់ប្រមាណ ៩,៥ម៉ោង ឬអ្នកចូលចិត្តអង្គុយ ពុំសូវធ្វើសកម្មភាពដើរចុះឡើងច្រើន មានហានិភ័យខ្ពស់ ឆាប់ស្លាប់ ដល់ទៅ ៥ដង ជាងអ្នកធ្វើសកម្មភាពច្រើន។

ដូច្នេះសម្រាប់ប្រិយមិត្តទាំងអស់ គួរតែឧស្សាហ៍ដើរចុះឡើង ឬក៏ហាត់ប្រាណ។ កុំអង្គុយជាប់មួយកន្លែងយូរពេក បើទោះបីជាអ្នកមានវ័យក្មេងក៏ដោយ ក៏ការអង្គុយជាប់មួយកន្លែងយូរ គឺមានហានិភ័យជាច្រើនដែលអាចធ្វើឱ្យអ្នកស្លាប់បាន៕

រូបតំណាង
រូបតំណាង
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T