ក្រោយល្បីថា ជុំ លីណូ ត្រូវចាប់វាយខ្នោះទាំងព្រឹកនោះ ពេលនេះលោកចេញមុខបកស្រាយការពិតហើយ!

//s6.kh1.co/bb/bb4065e0733666d8288612e0cf4d77b828e42742.jpg
នារី

 ២៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះរឿងរ៉ាវដ៏ក្ដៅគគុកមួយ កាលពីព្រឹកមិញ អំពីតារាចម្រៀងប្រុស លោក ជុំ លីណូ ត្រូវបានមន្រ្តីកងរាជអាវុធហត្ថចាប់ខ្លួនវាយខ្នោះ ក្នុងទឹកមុខដ៏ស្លេកស្លាំងរួចមកនោះ ធ្វើឲ្យប្រិយមិត្តគ្រប់គ្នា មានការហួសចិត្ត និងភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក៏មានការចែករំលែកតៗគ្នា នូវរូបភាពប៉ុន្មានសន្លឹកនោះ ដោយអ្នកខ្លះ​បានបញ្ចេញមតិមិនចង់ជឿថា តារាប្រុសដ៏ស្លូតបូតត្រឹមត្រូវរូបនេះ ធ្វើរឿងបែបនេះនោះទេ។

មិនបានប៉ុន្មានផង ស្រាប់តែ ជុំ លីណូ ចេញមុខបកស្រាយបញ្ជាក់ការពិត ធ្វើឲ្យមហាជនរាល់គ្នា  បានអស់មន្ទិលសង្ស័យ​ថា៖ 

«រូបភាពប៉ុន្មានសន្លឹកនេះ គ្រាន់តែជាឈុតឆាកមួយក្នុងបទចម្រៀង ទឹកភ្នែកម្ដាយលើខ្នោះដៃកូន តែប៉ុណ្ណោះ»។

លើសពីនេះ លោកក៏បានសំណូមពរឲ្យពុកម៉ែ បងប្អូនឈប់មានការយល់ច្រឡំ និងថែមទាំងបានផ្ដាំផ្ញើឲ្យមិត្តៗយុវវ័យស្រករក្រោយ នៅឲ្យឆ្ងាយពីគ្រឿងញៀនទៀតផង៕

រូបថតដែលគេផ្អើលថា ជុំ លីណូ​ ត្រូវចាប់ខ្លួន
រូបថតដែលគេផ្អើលថា ជុំ លីណូ​ ត្រូវចាប់ខ្លួន
សកម្មភាពលោក ជុំ លីណូ ថតបទចម្រៀង   
សកម្មភាពលោក ជុំ លីណូ ថតបទចម្រៀង   
រូបភាពដែលគេផ្អើលថា ជុំ លីណូ ត្រូវបានប៉េអឹមចាប់ខ្លួន
រូបភាពដែលគេផ្អើលថា ជុំ លីណូ ត្រូវបានប៉េអឹមចាប់ខ្លួន
សារដែល បង្ហាញថា ជុំ លីណូ ថតបទចម្រៀងទេ
សារដែល បង្ហាញថា ជុំ លីណូ ថតបទចម្រៀងទេ
https://s6.kh1.co/__image/w=501,h=653,q=100/b7/b77f4bc7407e370b86b61da1bdd4e1fff4da7414.png
https://s6.kh1.co/__image/w=506,h=694,q=100/bd/bd8871da69b0fc8c546dabedeb508baf80fc4df9.jpg
ជុំ លីណូ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T