កូរ៉េខាងត្បូង៖ បុរសសង្ហា Kim Jin Woo សមាជិកមួយរូបនៅក្នុងក្រុមចម្រៀង Winner បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកសារភាពត្រង់ៗតែម្តងថា ខ្លួនជាហ្វេនផ្កាប់មុខរបស់តារាសម្តែងស្រីម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយនៅថ្ងៃទី២៣ ខែសីហានេះ Kim Jin Woo បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Kim Shin Young’s Hope Song At Noon របស់ស្ថានីយវិទ្យុ MBC FM4U។
ជាក់ស្តែងនៅក្នុងកម្មវិធី ពិធីករសួរសំនួរទៅកាន់លោកថា តើតារាស្រីរូបណាដែលលោកចង់សម្តែងរឿងជាមួយ? ជាមួយនោះ Kim Jin Woo បានឆ្លើយតបយ៉ាងលឿនទៅវិញថា លោកចង់សម្តែងជាមួយIU។
ក្រោយមក Kim Jin Woo បានរៀបរាប់បន្ថែមទៀតថា
«ខ្ញុំចូលចិត្តIU ខ្ញុំចូលចិត្តចម្រៀងរបស់នាងខ្លាំងណាស់។ ខ្ញុំបានលឺគេនិយាយតៗគ្នាថា រឿង«Hotel Del Luna» ល្អមើលខ្លាំង អញ្ចឹងពេលនេះខ្ញុំមិនទាន់មើលទេ ប៉ុន្តែចាំមើលម្តងសរុបតែម្តង»
លើសពីនេះទៅទៀត Kim Jin Woo បានស្រែកលឺៗផ្ញើទៅកាន់IUថា
« ខ្ញុំគិតថា អ្នកជាមិត្តភក្តិជាមួយ Song Min-ho ខ្ញុំពិតជាច្រណែននឹងគេខ្លាំងណាស់។ IU ខ្ញុំចង់ជួបនាងណាស់ ប៉ុន្តែមិនទាក់ទងនឹងរឿងចម្រៀងទេ តែទាក់ទងនឹងការសម្តែង ហើយនឹងចង់ជួបលក្ខណៈផ្ទាល់ខ្លូនទៀត»
យ៉ាងណាមិញក្រោយពីបានលឺបែបនេះភ្លាម អ្នកគាំទ្រពិតជាចង់ឲ្យពួកគេទាំងពីរជួបគ្នា ហើយប្រសិនបើអាចបានច្រៀងចម្រៀង ឬសម្តែងរឿងជាមួយគ្នាទៀតកាន់តែល្អ៕
សូមទស្សនារូបភាពខាងក្រោម៖





