ចប់បាត់! ប្រពន្ធរកឃើញលុយដែលប្ដីលាក់ទុក ក្រោយពីឆ្មាធ្វើឲ្យធ្លាក់ប្រអប់មួយ

//s4.kh1.co/f4/f4820722d1260b7f190d4a9ed14710db2b7f26fe.jpg
សង្គម

 ២៣-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ស្ត្រីម្នាក់បានរកឃើញលុយដែលប្ដីបានលាក់ទុកជាសម្ងាត់ ក្រោយពីឆ្មាមួយក្បាលធ្វើធ្លាក់ប្រអប់មួយចុះមកក្រោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bow Kanuengnuch កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ បានបង្ហោះរូបភាពពីរសន្លឹកដោយភ្ជាប់សារមួយសរសេរថា៖

«សត្វឆ្មាចិញ្ចឹមរបស់ខ្ញុំ បានលោតឡើងទៅលើទូរខោអាវ ស្រាប់តែធ្វើឲ្យធ្លាក់ប្រអប់មួយដែលប្ដីរបស់ខ្ញុំបានលាក់ទុក។ »

ឆ្មាដែលធ្វើឲ្យធ្លាក់ប្រអប់
ឆ្មាដែលធ្វើឲ្យធ្លាក់ប្រអប់
ឆ្មាដែលធ្វើឲ្យធ្លាក់ប្រអប់
ឆ្មាដែលធ្វើឲ្យធ្លាក់ប្រអប់

មុនថ្ងៃកើតហេតុ នាងបានសុំលុយពីប្ដីសម្រាប់បង់ថ្លៃជួលផ្ទះ ប៉ុន្ដែប្ដីប្រាប់នាងថា មិនមានលុយក្នុងខ្លួនឡើយ។ ក្រោយមកទើបនាងប្រទះឃើញលុយនៅក្នុងប្រអប់ដែលឆ្មាធ្វើឲ្យធ្លាក់ចុះពីលើទូរខោអាវ ចំនួនប្រមាណ២ពាន់បាត (៦៥ដុល្លារអាមេរិក)។

ក្រោយពីការបង្ហោះនៅលើបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនបានបញ្ចេញមតិគួរឲ្យអស់សំណើចថា ឆ្មានោះប្រហែលអាចនឹងត្រូវបុរសជាប្ដីដេញចេញពីផ្ទះ ឬសម្លាប់ចោលជាដើម។

យ៉ាងណាមិញ ប្រភពក៏មិនបានដឹងដែរថា នឹងមានអ្វីកើតឡើងចំពោះបុរសជាប្ដីបន្ទាប់ពីប្រពន្ធរកឃើញលុយដែលបានលាក់ទុកមិនឱ្យនាងដឹង ប៉ុន្ដែចំណែកឆ្មានោះវិញច្បាស់ណាស់នឹងទទួលបានរង្វាន់ពីស្ត្រីជាប្រពន្ធ ដោយបានស៊ីត្រីអាំងហើយមើលទៅ៕ 

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T