រាប់ចង់គ្រប់ទឹកលោកព្រះ! សុខ សាវិន ឈ្នះថៃ ឡើងទៅដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ (មានវីដេអូ)

//s6.kh1.co/54/544d3c9383e875821861745a1492aabaed3443e3.jpg
កីទ្បា

 ២៣-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កីឡាករគុនខ្មែរមកពីក្លិបឆ្មាសរសែនសុខ សុខ សាវិន បានយកឈ្នះកីឡាករថៃ ណាំផុងណយ ឡើងទៅដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សុខ សាវិន និងកីឡាករថៃ ណាំផុងណយ (រូបភាព: PNN Sport)
កីឡាករ សុខ សាវិន និងកីឡាករថៃ ណាំផុងណយ (រូបភាព: PNN Sport)

ចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរមិនសូវចេញអាវុធធ្ងន់ៗនោះទេ ប៉ុន្តែគ្រាន់តែចូលទឺកទី២ ភ្លាម សុខ សាវិន បានទាត់ជន្ទល់កីឡាករថៃឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដងនៅដើមទឹកទី២។ ចូលទឹកទី៣ កីឡាករទាំងពីរបានព្យាយាមទាត់ និងម៉ាត់គ្នាទៅវិញទៅមកខ្លាំងៗ ប៉ុន្តែមិនមាននរណាម្នាក់ត្រូវអាជ្ញាកណ្ដាលរាប់នោះទេ។ កាប្រកួតអូសបន្លាយឈានដល់ចុងទឹកទី៤​ កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត បានវាយ ណាំផងណយ ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដងទៀត មុននឹងរាប់ជាលើកទី៣ នៅក្នុងទឹកទី៥។ ជាលទ្ធផល សុខ សាវិន បានយកឈ្នះ ណាំផុងណយ ដោយពិន្ទុ។

សូមបញ្ជាក់ផងដែរថា ជ័យជម្នះនេះនឹងជួយ សុខ សាវិន ឲ្យឡើងទៅដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ចុងក្រោយជាមួយនិង បាង កាយ៉ាក ខណៈម្ចាស់ខ្សែក្រវ៉ាត់ ៣រូបមុនដែលកំពុងរង់ចាំដណ្ដើមខ្សែក្រវ៉ាត់មាសនោះរួមមាន ឡៅ ចិត្រា, ឡុង ជិន និង លន បញ្ញា៕

សូមទស្សនាវីដេអូការប្រកួតរវាង សុខ សាវិន និង ណាំផុងណយ នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T