ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង និងសមាគមធានារ៉ាប់រងកម្ពុជា បាន​រួមគ្នា​រៀប​ចំសិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»!

//s6.kh1.co/b2/b2a6c291b40ba0bfd81ffae01dd1ae56c863b6ad.jpg
សង្គម

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អុិចឆេង (CDX) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) បានសហការរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការរួបរួមគ្នាដើម្បីភាពល្អប្រសើរនៃវិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង» ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនហិរញ្ញវត្ថុធំៗផងដែរ។ សិក្ខាសាលានេះ គឺជាកំណត់ត្រាលើកទីមួយ ដែលក្រុមហ៊ុនធំៗពីរមកពីផ្នែកពីរផ្សេងគ្នាគឺ ឧបករណ៍និស្សន្ទ និង​ធានារ៉ាប់រង បានពួតដៃគ្នាលើកស្ទួយ​ការ​វិនិយោគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលជា​ការ​រៀបចំយ៉ាងពិសេស ដើម្បីផ្តល់នូវតំណភ្ជាប់រវាងវិស័យទាំងពីរ និងឱកាសអាជីវកម្មសម្រាប់វិស័យធានារ៉ាប់រង។ សិក្ខាសាលានេះក៏បានផ្តល់នូវចំណេះដឹងអំពីការវិនិយោគ ក៏ដូចជាជំនាញ ព្រមទាំងបង្ហាញអំពីជម្រើសផ្សេងៗនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការជួញដូរ ដែលនាំឲ្យទទួលបានប្រាក់ចំណេញខ្ពស់។

សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»

លោក Lawrence Kook​ អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសម្តែងក្តីត្រេកអរចំពោះកិច្ចសហការរវាងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងសមាគមធានារ៉ាប់រងកម្ពុជា ហើយបានជឿជាក់ថា តាមរយៈកិច្ចសហការនេះ ឱកាសវិនិយោគ និងលទ្ធផលវិជ្ជមានផ្សេងៗទៀតនឹងត្រូវបានបង្ហាញ​កាន់​តែ​ទូលំទូលាយ។ លោក​ Lawrence Kook​ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ដែលបានផ្តល់នូវកិត្តិយសក្នុង​ការ​ថ្លែងសុន្ទរកថាបើកសិក្ខាសាលា និងចំពោះការដឹកនាំក្នុងការអភិវឌ្ឍន៍ទីផ្សារឧករណ៍និស្សន្ទនៅកម្ពុជា ដែលបង្កើតជាមូលដា្ឋនគ្រឹះអនុញ្ញាតឲ្យក្រុមហ៊ុនឧបកណ៍និស្សន្ទមានភាពរួចរាល់សម្រាប់ពង្រីកវិសាលភាពអាជីវកម្ម និងដៃគូសហប្រតិបត្តិការ។

  លោក Lawrence Kook​ អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង  
  លោក Lawrence Kook​ អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង  

ការផ្តល់ចំណេះដឹង និងជំនាញនៃការវិនិយោគដល់​សាធារណៈជន គឺជាបេសកកម្មចំបងរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង។ កាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង គឺជាក្រុមហ៊ុនសមភាគីកណ្តាលតែមួយគត់ ដែលបាន​មាន​វត្តមាន​នៅ​គ្រប់​គោលដៅ​ទាំងអស់​នៃ​សិក្ខា​សិលា​តាម​បណ្ដា​ខេត្តជាមួយ​គណៈកម្មការមូលបត្រកម្ពុជា។ ក្នុង​ឆ្នាំនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ក៏មានគោលដៅរៀបចំសិក្ខាសាលាទៅ​កាន់គ្រប់បណ្ដាខេត្តក្រុងទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹងចូលរួមក្នុង​ពិពរ័ណ៌ខ្នាតអន្តរជាតិដ៏ធំមួយនៅទីក្រុង​ឡុងដ៍នៃ​ចក្រភព​អង់គ្លេសជាថ្មីម្ដងទៀតនៅក្នុងពេលប៉ុន្មាន​ខែ​ខាងមុខនេះ។

  លោក Lawrence Kook​ អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង  
  លោក Lawrence Kook​ អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង  
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
សិក្ខាសាលាស្ដី​អំពី «វិស័យឧបករណ៍និស្សន្ទ និងវិស័យធានារ៉ាប់រង»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T