នោះវីវរហើយ!! Unai Emery ចង់ឲ្យជម្រើសជាតិអាល្លឺម៉ង់រូបនេះចេញពី Arsenal ឲ្យបានឆាប់បំផុត

//s4.kh1.co/0d/0dcb51301a1e60cd7a46b12327d40461d80e5889.jpg
កីទ្បា

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Unai Emery បានបញ្ជាក់យ៉ាងច្បាស់ថាយ៉ាងហោចណាស់ក៏មានកីឡាករ ២រូបដែរដែលនឹងចាកចេញពី Arsenal ឲ្យបានមុនទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ ហើយក្នុងនោះមានម្នាក់ជាជម្រើសជាតិអាល្លឺម៉ង់ដែលជួយឲ្យអាល្លឺម៉ង់ឈ្នះពាន FIFA World Cup 2014។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Unai Emery 
  លោក Unai Emery 

កីឡាករទាំងពីររូបនោះរួមមាន ខ្សែការពារ Shkodran Mustafi និងខ្សែបម្រើជម្រើសជាតិអេហ្ស៊ីប Moahamed Eleney។ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Unai Emery បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះកីឡាករទាំងពីររូបនេះ​ ដោយនិយាយថា៖

កាលពីឆ្នាំទៅ Mustafi និង Mo នៅពេលដែលពួកគេមិនបានលេង ពួកគេមិនសប្បាយចិត្តទេ។ ខ្ញុំបាននិយាយជាមួយពួកគេជាច្រើនដងកាលពីឆ្នាំមុន និងអំឡុងពេលការហ្វឹកហាត់ Pre-Season ហើយខ្ញុំគិតថាវាដល់ពេលវេលាល្អសម្រាប់ពួកគេក្នុងការចាកចេញ ដើម្បីទៅចូលរួមជាមួយក្រុមផ្សេង ទីដែលពួកគេសប្បាយចិត្តក្នុងការបន្តអាជីពរបស់ពួកគេ។

កីឡាករ Mohamed Eleny និង Mustafi
កីឡាករ Mohamed Eleny និង Mustafi

គួរបញ្ជាក់ផងដែរថា សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះក្លិបកាំភ្លើងធំ Arsenal បាននាំចូលកីឡាករថ្មីៗដូចជា Nicolas Pepe, William Saliba, Kieran Tierney, David Luiz, Gabriel Martinelli និង Dani Ceballos៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T