Nikki Bell នៅតែយំនៅ ពេលដែលនឹកឃើញ ដល់ស្នេហាដែល​ខំសាង​ឡើង​ អស់​រយៈពេល​៦​ឆ្នាំ​ ជាមួយ​John Cena

//s4.kh1.co/69/698c167675cc53414a665b259693840c831fceb2.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ តារាស្រីក្នុងកម្ម​វិធីTotal Bellas ដែល​បាន​ភ្ជាប់​ពាក្យ ​ជា​មួយ​តារា​សម្តែង​​ និងជា​កីឡាកាស​John Cena ពួក​គេ​បាន​បញ្ចប់​ទំនាក់​ទំនង ជា​មួយ​គ្នា​បន្ទាប់​ពីខិត​ខំ​​សាងមក ​អស់​រយៈពេល​ជា​យូរ​ជា​មួយ​គ្នា​ កាល​ពីឆ្នាំ​២០១៨​ ដែល​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​ពិបាក​ចិត្ត​នៅ​ឡើង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ ក្នុង​វគ្គថ្មី​នៃ​កម្ម​វិធី​“The Bellas” Nikki បាន​ទទួល​សំនួរ​ពី​ អ្នកគាំ​ទ្រ​របស់នាង​ដែល​បាន ​សួរ​ទាក់​ទង​នឹង​រឿង​រ៉ាវ​នៃ ​ការ​បែក​បាក់​រវាង​នាង​និង​John ​​នាងមាន​វិធី​សាស្រ្ត​យ៉ាង​ណា ​ដើម្បី​​បំភ្លេ​ចបាន​​បន្ទាប់​ពី​បែក​គ្នា​ហើយ។

ពេល​នោះ​Nikki បាន​និយាយថា​៖

 “មែន​ហើយ​នៅ​ពេលដែល ​អ្នក​បែក​បាក់ពី​មនុស្ស ដែល​អ្នក​ស្រលាញ់​ ​ អ្នកគឺ​ប្រាកដ​ជា​ត្រូវ​ធ្វើ កិច្ច​ការទាំងអស់​​ដោយ​ខ្លួន​ឯង អ្នក​ត្រូវ​តែ​ស្រលាញ់​ខ្លួនឯង ហើយ​រាល់​ថ្ងៃ​ត្រូវ​តែចេះ​ធ្វើ​អ្វី​ ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​អ្នក​អភិវឌ្ឍន៍ ​ជាង​មុន​បាន​។ អ្នក​ក៏​គួរ​តែ​ឲ្យ​ខ្លួនឯង​យំ។ ពី​ព្រោះ​មកដល់​ពេល​នេះ ​ខ្ញុំ​ក៏​នៅ​តែ​យំ​នៅពេល​ដែល​ខ្ញុំ​នឹក​ឃើញ ពីដល់​ការចែក​ផ្លូវ​គ្នា ​របស់​យើង​ទាំងពីរ។​”  

Nikki បាន​បន្ថែម​ទៀត​ថា៖

 “រៀង​រាល់​ថ្ងៃ​នៅ ពេល​ដែល​ខ្ញុំ​ចង់​យំ ​ខ្ញុំ​តែង​តែឲ្យ​ខ្លួន​ឯង​យំ ពី​ព្រោះ យ៉ាង​ហោច​ណាស់​វា​ក៏​អាច​ជួយ ​យើង​បាន​ខ្លះដែរ។”

វិធី​សាស្រ្តដែល​អាច​ជួយ ​នាង​ឲ្យ​គ្រាន់ធូរស្រាល​បន្ទាប់​ពី បាន​បែក​គ្នា​ជាមួយ​សង្សា​រ​ដែល ​ស្រលាញ់គ្នាអស់​ជា​ង៦​ឆ្នាំនោះ​គឺ​Nikki តែ​ងតែ​ធ្វើ​សមា្មធិ​ ​អាន​សៀវភៅ​ រួម​ទាំង​ ​ស្តាប់​ភ្លេង​ជាដើម​៕​

Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Nikki Bell និង​ John Cena
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T