ក្លិបយក្សមួយត្រៀមឆក់យក Suarez បើសិនជា Barcelona យកបាន Neymar

//s4.kh1.co/96/9673c5f823e187ec2836acd575989de26f27d76a.jpg
កីទ្បា

 ២២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រៀមខ្លូនរួចរាល់ក្នុងការឆក់យកកីឡាករ Luis Suarez ពី Barcelona បើសិនជាក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នាំយកខ្សែប្រយុទ្ធប្រេស៊ីល Neymar បានសម្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Luis Suarez
កីឡាករ Luis Suarez

ក្លិប Barcelona កំពុងតែធ្វើការចរចាជាមួយ Paris Saint-Germain ដើម្បីនាំយកខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោក Neymar ត្រឡប់មកទឹកដីអេស្ប៉ាញ។

ជាមួយគ្នានេះ បើតាមសារព័ត៌មានអ៊ីតាលី TuttoSport ក្លិប Juventus ក៏បានរៀបចំខ្លូនដើម្បីនាំ Suarez មកកាន់ទឹកដីអ៊ីតាលីដូចគ្នាបើសិនជា Neymar ត្រឡប់មក Barcelona វិញមែននោះ។

ក្រោយការមកដល់របស់ខ្សែប្រយុទ្ធបារាំង Antoine Griezmann កំពុងតែធ្វើឲ្យកៅអីរបស់ Suarez រង្គោះរង្គើ ហើយបើសិនជា Neymar ត្រឡប់មកវិញមែននោះ រឹតតែធ្វើឲ្យខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ ៣១ឆ្នាំរូបនេះ រឹតតែពិបាកក្នុងការប្រជែងកន្លែងលេងទៀតហើយ។

យើងនឹងរង់ចាំមើលទាំងអស់គ្នាថា បើសិនជា Barcelona យកបាន Neymar ត្រឡប់មកវិញមែននោះ នឹងមានអ្វីកើតឡើងបន្ត ខណៈទីផ្សារដោះដូរកីឡាករនៅអេស្ប៉ាញនឹងត្រូវបិទនៅថ្ងៃទី២ ខែកញ្ញា៕

ប្រភពThe Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣២ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T