មួយរយៈនេះ តារាៗ ត្រូវសង្សារ ឬប្តីបែកច្រើនណាស់ ហើយបើអ្នកឃើញសញ្ញាទាំងនេះ ល្មមត្រៀមចិត្តឲ្យហើយទៅ!

//s5.kh1.co/ad/aded774d6347bda58104e520a79f834d2105c1a1.jpg
យល់ដឹង

 ២២-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ស្នេហា៖ បច្ចុប្បន្ន គេសង្កេតឃើញថា តារាស្រីស្អាតៗ ត្រូវបានខាងប្រុស ដូចជាសង្សារ ឬស្វាមី លែងលះពួកគេ ច្រើនណាស់ ជាមួយនឹងហេតុផលផ្សេងៗគ្នា ទាំងដែលអ្នកទាំងពីរ បានសាងអនុស្សាវរីយ៍ច្រើនជាមួយគ្នារាប់មិនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ មុនពេលដំណើរឈានទៅរកភាពបែកបាក់ ក៏ខាងប្រុស បានបញ្ចេញសញ្ញាមួយចំនួនផងដែរ ដូច្នេះបើសិនបើអ្នកជាមនុស្សស្រី​ឃើញបែបនេះ ក៏រៀនត្រៀមចិត្តត្រៀមកាយឲ្យហើយទៅ។

១) មិនសូវខល មិនសូវតបសារ៖ កាលពីដំបូង ឲ្យតែឃើញសាររបស់ខាងស្រី ធានាថាតបលឿនខ្លាំងណាស់ ព្រោះចង់បង្ហាញពីសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់។ ហើយសូម្បីតែនិយាយគ្នា ក៏និយាយសឹងតែរាល់ថ្ងៃ មិនដែលខកខាននោះឡើយ។ ប៉ុន្តែពេលនេះ មិនត្រឹមតែមិននិយាយគ្នានោះទេ សូម្បីតែឃើញឈ្មោះអ្នកខលទៅ ក៏មិនចង់លើកផង។ ប៉ុណ្ណឹងគួរយល់ហើយ ត្រូវទេ?

២) លែងឆ្លើយសំណូរអ្នក ៖ នៅស្ងៀមស្ងាត់ ហាក់ដូចជាអ្នកដទៃ ហើយនៅពេលអ្នកសួរគេ ក៏គេមិនខ្វល់ និងមិនឆ្លើយនឹងអ្នក ធ្វើដូចជាមិនលឺអ្វីទាំងអស់។ ប៉ុន្តែវាមិនមែនមកពី សង្សារអ្នកជាមនុស្សស្ងៀមស្ងាត់ទេ ព្រោះថា កាលពីមុន រូបគេ ចូលចិត្តនិយាយច្រើន ទើបតែមួយរយៈចុងក្រោយ គេប្រែទៅជាបែបនេះ។

៣) ទំនាក់ទំនងគាំងត្រង់ហ្នឹង៖  នៅពេលអ្នកមកដល់ចំណុចនេះ អ្នកនឹងដឹងថា ស្នេហារបស់អ្នក ហាក់ដូចជា លែងទៅមុខ ទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ។ វាពិតជាមិនអាចទៅមុខបានឡើយ បើសង្សារអ្នក ហាក់ដូចជា មិនជួយបោះជំហានដើរទៅមុខជាមួយអ្នក។

៤) សកម្មភាពសង្ស័យច្រើន៖ រូបគេព្យាយាម ធ្វើសកម្មភាពសង្ស័យ ឬទង្វើដែលធ្វើឲ្យអ្នកមិនទុកចិត្តគេដូចពីមុន ត្រង់នេះហើយ ដែលអាចបញ្ជាក់បានថា អ្នកគួរតែ ធ្វើចិត្តបណ្តើរៗ កុំឲ្យពេលជួបរឿងនោះ អ្នកពិបាកកាត់ចិត្ត។ ប៉ុន្តែមុននឹងសង្ស័យគេ អ្នកគួរតែ សាកសួរ សិនទៅ មុនចាប់កំហុសគេ។

សញ្ញាទាំងនេះ វាជួយឲ្យអ្នក គិត ហើយព្យាយាមសង្កេតសង្សារ ឬស្វាមីអ្នកដោយខ្លួនឯង តែបើសិនបើរូបគេ ជាមនុស្សមិនចេះមាត់ក និងជាចរិតដើមរបស់រូបគេនោះ អ្នកអាចសប្បាយចិត្តបាន និងរៀនសាកសួរពីរូបគេ កុំឲ្យអង្គុយគិតតែឯង នាំតែdepresssion៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T