DJ Nana ទម្លាយពីចរិតជី ដេវីត និងទេព បូព្រឹក្ស ពេលជួបផ្ទាល់! (មានវីដេអូ)

//s5.kh1.co/df/df2b2439fbc2805eb5dd3d2b5ec7b2cef5f74868.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គូស្នេហ៍របស់តារាចម្រៀងកញ្ញាទេព បូព្រឹក្ស និងងួន ចាន់ដេវីត កាន់តែមានភាពផ្អែមល្ហែម ផ្តល់ភាពកក់ក្តៅឲ្យគ្នាជានិច្ច ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ទោះបីជាពួកគេមិនទាន់គិតពីថ្ងៃចូលរោងជ័យយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែការមើលថែ និងផ្តល់ភាពកក់ក្តៅគ្រប់ពេលវេលា បានធ្វើឲ្យពិធីការិនី DJ Nana បានកោតសរសើរដល់ពួកគេ ត្រឹមចំណុចដែលតូចមួយ ក៏ប៉ុន្តែពិតជាមានន័យខ្លាំង ក្នុងការមើលថែគ្នា។ ដោយក្នុងនោះពិធីការិនីរូបនេះ បានចាប់អារម្មណ៍ទៅលើតារាប្រុសរូបនេះ ចេះគិតគូពីគូស្នេហ៍ទេព បូព្រឹក្ស ខ្លាំង ក្រោយឃើញនាងច្រៀងចម្រៀងច្រើនបទហត់ លោកក៏សុំមេក្រូ ដើម្បីច្រៀងបន្តដើម្បីឲ្យស្រួលក្នុងការច្រៀង។

ដោយសារតែទង្វើដ៏តូចមួយនេះ បានធ្វើឲ្យDJ Nana បានធ្វើការលើកយកប្រធានបទ មនុស្សស្រី ដែលគេយកធ្វើប្រពន្ធ មិនចង់ឲ្យមានជាង ល្បីជាង ឬក៏មានចំណេះច្រើនជាងខាងប្រុស ដោយវាជាការនិយាយពីមួយទៅមួយ ក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះ។

តាមរយៈការរៀបរាប់របស់ពិធីការិនីរូបនេះ ក៏ទទួលបាននូវការពិតចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រ ស្របពេលដែលការមើលថែគ្នា របស់គូស្នេហ៍មួយគូនេះ មើលទៅពិតជាឲ្យតម្លៃគ្នា និងគោរពស្រលាញ់គ្នាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឌីជេ ណាណា
ឌីជេ ណាណា
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
ឌីជេ ណាណា
ឌីជេ ណាណា
ទេព បូព្រឹក្សឌីជេណាណាងួន ចាន់ដេវីត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T