ជនសង្ស័យ​ម្នាក់​អស់លក្ខណ៍ ព្រោះ​ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ​GPS

//s4.kh1.co/3a/3aa5bea8adf5e959814474e4804cf074a81992c0.jpg
សង្គម

 ២២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ក្នុង​ខណៈ ដែល​ម្ចាស់​ចត​ទុក​នៅ​ក្នុង​បន្ទប់​ខាងក្រោម ហើយ​រវល់​តែ​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ខាងលើ បន្ទាប់​មក ជន​នេះ​មិន​បាន​យក​ទៅ​លក់​ភ្លាម​ៗ​នោះ​ឡើយ​គឺ​បាន​ជិះ​យក​ទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង​រួច​គេចខ្លួន​បាត់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក​ម្ចាស់​ក្រោយ​ភ្ញាក់​ពី​ដំណេក​បាន​ចុះ​ទៅ​យក​ម៉ូតូ ដើម្បី​ជិះ​ទៅ​ធ្វើការ ស្រាប់តែ​បាត់​មិនឃើញ ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​ពី​នគរបាល ហើយដោយ​សារ​តែ ម៉ូតូ​ខាងលើ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​GPS​ស្រាប់​នោះ ទើប​នគរបាល​រួម​ជាមួយ​ម្ចាស់​ម៉ូតូ​បាន​តាម​រក តាម​ការ​ចង្អុលបង្ហាញ​ទិស​ពី​GPS នោះ​រហូត​ដល់​ឃើញ​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​ខាងលើ​។

https://s5.kh1.co/__image/w=650,h=379,q=100/75/75cfc1429a6f770248701228cac67ca77a154c76.jpg

ប៉ុន្តែ​ភ្លាម​ៗ​នោះ មិន​បាន​យក​ម៉ូតូ​ចេញពី​កន្លែង​ផ្ញើ​ឡើយ និង​បាន​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​ពេញ​១​ព្រឹក រហូត​ដល់​ថ្ងៃត្រង់ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចូល​ទៅ​យក​ម៉ូតូ​នោះ​ក៏​បាន​ឃាត់ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លុះដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល ទើប​ចាប់ខ្លួន​បាន​ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​ចូល​ទៅ​យក​ម៉ូតូ​នៅ​កន្លែង​ផ្ញើ ស្ថិត​នៅ​ក្នុង ផ្សារ​ឯករាជ្យ​១ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ខាងលើ​នេះ ឈ្មោះ សែ ច័ន្ទ​តារា ហៅ​យ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាន​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1GN-7252 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ កាន ធូ អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់​។ មាន​ប្រពន្ធ​ឈ្មោះ ធី​វ ស្រី​យ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២​។

https://s6.kh1.co/__image/w=650,h=379,q=100/58/58fcfd5907d495b898d5d1e74e87ba55cf76bd30.jpg

បុរស​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែសីហា ក្រោយ​ពី​ត្រឡប់​មក​ពី ធ្វើការ​វិញ​គាត់​បាន​ទុក​ម៉ូតូ​នៅ​បន្ទប់​ជួល​ខាងក្រោម រួច​ឡើង​ទៅ​សម្រាក​នៅ​ជាន់​លើ និង​បាន​ដេក​លង់លក់​រហូត​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឆ្នាំ​ដដែល ក្រោយ​ពី​ភ្ញាក់ពីដេក និង​រៀបចំ​ខ្លួន​រួចរាល់ គាត់​បាន​ចុះ​ក្រោម​ដើម្បី​យក​ម៉ូតូ​ជិះ​ទៅ​ធ្វើការ​ក៏​ស្រាប់តែ​បាត់​មិនឃើញ​។

ភ្លាម​ៗ​នោះ​បាន​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​គាត់​ក៏​បាន​ទៅ​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍ ចោម​ចៅ​២​បាន​ឆែក​តាម​ប្រព័ន្ធ​GPS ហើយ​រក​ឃើញ​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​១ ក៏​បាន​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​តាំងពី​វេលា​ព្រឹក រហូត​ដល់​ថ្ងៃត្រង់​ទើប​ឃើញ​ជនសង្ស័យ​ចូល​ទៅ​យក​ម៉ូតូ ក៏​ឃាត់ខ្លួន​តែ​ម្ដង​៕ 

https://s5.kh1.co/__image/w=650,h=379,q=100/19/192ea6c55a1edc79330cae8084a3ded6907bf77f.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T