ជក់ចិត្ត និងស្វិតស្វាញសាហាវ!! ថៃនេះតាមវ៉ៃ ឡៅ ចន្ទ្រា ដូចមានគំនុំនឹងគ្នាតាំងពីពេលណាមកចឹង (មានវីដេអូ)

//s5.kh1.co/1b/1b87e61857ebd1fe589ffc9e9c0d3f71a97edf35.jpg
កីទ្បា

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖  ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ ជួរមុខគីឡូ ៦៧ មកពីក្លិបទ័ពពិសេសឆ័ត្រយោង ៩១១ កីឡាករ ឡៅ ចន្ទ្រា បានប្រកួតស្មើជាមួយជើងខ្លាំងថៃ កងមឿងឆាង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ទឹកកីឡាករទាំងពីរតស៊ូគ្នាលើសង្វៀនយ៉ាងស្វិតស្វាញ។ ប៉ុន្តែកីឡាករថៃ ហាក់ដូចជាខឹងនាយសង្ហារគុនខ្មែរ ឡៅ ចន្ទា្រ ពីពេលណាមកចឹងដោយបានសម្រុកខ្លាំងៗមកលើចន្ទ្រា ខណៈពេលដែល ចន្ទ្រា បានចាំសង ដោយការទាត់ និងវាយជង្គង់បានយ៉ាងល្អ ដែលបានញាំងឲ្យការប្រកួតកាន់តែជក់ចិត្តទៅតាមចង្វាក់នៃការវាយគ្នាទៅវិញទៅមក។ ជាលទ្ធផល មិនមានកីឡាករមួយរូបណាសន្លប់នោះទេ ដោយចប់ ៥ទឹក កីឡាករទាំងពីរស្មើគ្នាដោយពិន្ទុ៕

ចង់ឃើញថាការប្រកួតនោះជក់ចិត្ត និងស្វិតស្វាញយ៉ាងណា​ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូនៃការប្រកួត

វីដេអូ៖ Sport Zone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T