ជីវិតកាន់តែស៊ីវីល័យនិងរីករាយនៅមជ្ឈមណ្ឌលហាងទំនិញនិងការិយាល័យ The Point

//s6.kh1.co/55/55bb09a7c33c8cb992dbc3a46fabb090201d3eaf.jpg
សង្គម

 ២១-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃ ទី ២១ ខែ សីហា The Point ដែលជាមជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអគារការិយាល័យទល់មុខស្ថានទូត ចិនស្ថិត នៅលើមហាវិថីម៉ៅសេទុង បានចាប់ផ្តើមសម្ពោធ បើកដំណើរការ បណ្តោះអាសន្នកាលពីថ្ងៃទី២១ ខែសីហាជាមួយនឹងវត្តមានហាងល្បីៗមួយចំនួនដើម្បីបម្រើដ ល់ភាពស៊ីវីល័យនិងភាពរីករាយដល់ការរស់នៅ ការបំពេញការងារ និង ធុរកិច្ចរបស់ ប្រជាជន កម្ពុជាយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហាងល្បីៗដូចាជាហាងកាហ្វេ Starbuck ហាងកាហ្វេ ​Park Cafe  ហាងតែ ​Heekcaa បានបង្អួតខ្លួន នៅផ្នែកខាងមុខនៃមជ្ឈមណ្ឌល The Point ដើម្បីបម្រើដល់ប្រជាជន កម្ពុជាគ្រប់រូប។ គួរឲ្យចាប់អារម្មណ៍ដែរនោះ ផ្សារទំនិញប្រើប្រាស់របស់ផ្សារ​អ៊ីអន ជប៉ុន ក៏បានបើក បម្រើការលក់ដូរ ទំនិញជាច្រើនមុខផងដែរ។

មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point

លោក លោក ផូរ សុធារៈ អគ្គនាយកក្រុមហ៊ុន 3DS Property Management ដែលបានសាងសង់មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ The Point បាននិយាយថា៖

“វត្តមានមនុស្សជាច្រើន នៅក្នុងឱកាសបើកដំណើរបណ្តោះអាសន្ននេះ ជាសក្ខីភាព ដ៏ច្បាស់លាស់មួយដែលថា The Point នឹងក្លាយជាមជ្ឈមណ្ឌលសហគមន៍ធុរកិច្ចនិង អគារការិយាល័យដំបូងគេដែលទទួលបាន ការគាំទ្រខ្លាំង ពីធុរជននិងប្រជាពលរដ្ឋគ្រប់រូប”។ 

លោកបាននិយាយបន្តទៀតថា៖

“The Point សាងសង់ ឡើង ដើម្បី ធ្វើឲ្យជីវិតរស់នៅនិងធុរកិច្ចកាន់តែស៊ីវីល័យ កាន់តែ ងាយស្រួល និង កាន់តែសប្បាយរីករាយ។ រាល់សេចក្តីត្រូវការចាំបាច់ទាំងអស់របស់ប្រជាជន និងធុរជន ត្រូវបានយកមកដាក់ក្នុងបេះដូងរបស់ The Point” ។

មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point

មនុស្សម្នាជាច្រើនបានចាប់ផ្តើមនាំគ្នាមកកាន់ផ្សារទំនើបThe Point ដើម្បីទទួលទាកាហ្វេ និង បរិភោគ អាហារនៅហាង​Starbuck និង ParkCafe ព្រមទាំងទទួលទានតែ​Heekcaa ផងដែរ ហើយក៏មានអ្នកខ្លះ ទៀតក៏នាំគ្នាមកទិញទំនិញនៅផ្សារ ទំនិញរបស់ផ្សារទំនើបអ៊ីអន។

ចាន់ ជេស្តា យុវជនអាយុ២៥ឆ្នាំ បាននិយាយថា៖

“លោកចូលចិត្តមកកាហ្វេនិង បរិភោគអាហារ The Point ដោយសារតែវាមានភាពងាយស្រួលហើយមានការរចនាដ៏ស្រស់ស្អាតនិងបៃតង។ លោកក៏បាន ប្រាប់ដល់មិត្តភក្តិរបស់លោកឲ្យមកជួបជុំគ្នានៅទីនេះផងដែរ”។

គួរបញ្ជាក់ថា The Point កន្លងមកបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ដោយសារតែ រចនាបទ ល្អឯកនិងបៃតងដែលគិតគូរដល់បរិស្ថានហើយវាក៏ត្រូវបានទទួលស្គាល់ផងដែរចំពោះគុណភាពសំណង់ខ្ពស់និងរឹងមាំដែលធានាដល់សុវត្ថិភាព។ ការសាងសង់ធ្វើឡើងដោយគិតគូរគ្រប់ ទិដ្ឋភាពដោយរួម ទាំងច្បាប់ទម្លាប់ត្រឹមត្រូវ ស្តង់ដារគុណភាព សុវត្ថិតភាព និង បរិស្ថាន។ ការមកទស្សនា ដោយផ្ទាល់ ភ្នែកនឹងធ្វើឲ្យដឹងច្បាស់ ពី សម្រស់ ភាពអស្វារ្យ គុណភាពសំណង់​និងភាពបៃតងរបស់The Point។

មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point ជាមជ្ឈមណ្ឌលដ៏ទំនើប ថ្មីមួយ សម្រាប់ការធ្វើការងារការិយាល័យ ការសម្រាកកម្សាន្តនិង ការទិញទំនិញគ្រប់មុខ ក៏ដូចជា ការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើន។

មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point
មជ្ឈមណ្ធល សហគមន៍ធុរកិច្ចនិងអគារការិយាល័យ​ The Point

The Point នឹងធ្វើឲ្យការរស់នៅ និង ការបំពេញការងារ របស់ អ្នករស់នៅនិង ធុរជននៅក្រុងភ្នំពេញ កាន់តែមានភាពងាយស្រួលនិងសប្បាយរីករាយ ដោយសារតែសំណង់ អគារ ការិយាល័យដ៏ ស្រស់ស្អាត ដែលមានរចនាបទទាក់ទាញនិងហាងទំនិញជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់អ្នកធ្វើការនិងរស់នៅភ្នំពេញ។ វានឹងធ្វើឲ្យមានការកែប្រែកាន់តែប្រសើសម្រាប់ការរស់នៅ ការបំពេញការងារ និង ធុរកិច្ច។

សូមបញ្ជាក់ថា The Point គឺជាគម្រោង​អគារ​ការិយាល័យ និង​ផ្សារ​សហគមន៍ដំបូង គេបង្អស់ដែលត្រូវ បានវិនិយោគ​រួមគ្នាដោយ​វិនិយោគិន​ក្នុងស្រុកនិងវ័យក្មេង។ អគារ​ការិយាល័យ​នេះបាន​បោះទុន​វិនិយោគប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ដីសាងសង់​ឡើយ។ គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​​ការ​ផ្គត់ផ្គង់​តម្រូវការ​អគា​រិ ​យា​ល័យ ​នៅ​កម្ពុជា និងជាបណ្តុំនៃផ្សារនិង ហាងទំនើបៗ ជាច្រើន ។ The Point ក៏ចូលរួមចំណែកផងដែរដល់ការផ្តល់ការងារមនុស្ស ជាច្រើននិងចូលរួម ដល់ការធ្វើ ឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T