អស្ចារ្យ! បុរសសង្ហាម្នាក់បើកឡានពីម៉ាឡេស៊ី ទៅអាល្លឺម៉ង់ ដើម្បីរៀបការជាមួយមិត្តស្រី

//s5.kh1.co/18/18d6e6cb43ef8c9d14b067986fa63d364e63487e.jpg
សង្គម

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ តើអ្វីទៅជាស្នេហា? នៅលើលោកនេះ ម្នាក់ៗតែងឱ្យនិយមន័យស្នេហាខុសៗគ្នា។ ជាក់ស្តែង ស្នេហាអាចធ្វើឱ្យយើងឈឺចាប់ ក៏អាចធ្វើឱ្យយើងសប្បាយចិត្ត និងមានថាមពលក្នុងការធ្វើរឿងដ៏អស្ចារ្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះមានបុរសសង្ហាម្នាក់ បានសម្រេចចិត្តបើកឡានពីប្រទេសម៉ាឡេស៊ី ទៅប្រទេសអាល្លឺម៉ង់ ដើម្បីរៀបការជាមួយមិត្តស្រីរបស់ខ្លួន។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ Hadri ហើយលោកបាននិយាយថា កាលនៅរៀន លោករៀនពុំបានពិន្ទុល្អនោះទេ ប៉ុន្តែរឿងតែមួយគត់ដែលលោកចូលចិត្តនោះគឺ ឡាន។

លោក Hadri
លោក Hadri

តើឡានមានអ្វីជាប់ពាក់ព័ន្ធទៅនឹងរឿងស្នេហារបស់លោកទៅ? សូមប្រិយមិត្តអានបន្ត។

ក្នុងឆ្នាំ២០១៧ លោក Hadri បានស្គាល់នារីអាល្លឺម៉ង់ម្នាក់នៅលើបណ្តាញសង្គម ហើយពួកគេក៏បាន ជជែកគ្នាលេងជាហូរហែមក។

មិនយូរប៉ុន្មាន លោក Hadri ក៏ត្រូវរ៉ូវជាមួយនារីម្នាក់នោះ ទើបលោកក៏សម្រេចចិត្តហោះទៅប្រទេសអាល្លឺម៉ង់ ដើម្បីទៅសុំស្នេហ៍នាង និងទាក់ទងនាងផ្ទាល់ៗយកតែម្តង។

ពីមួយថ្ងៃទៅមួយថ្ងៃ ក្តីស្នេហាពួកគេក៏កាន់តែស៊ីជម្រៅទៅៗ ប៉ុន្តែលោកក៏ត្រូវត្រលប់មកកាន់ប្រទេសម៉ាឡេស៊ីវិញដែរ ដើម្បីបន្តការងាររបស់លោក។

យ៉ាងណាមិញ លោកក៏បានសុំមិត្តស្រីលោករៀបការផងដែរ ហើយនាងក៏យល់ព្រម ប៉ុន្តែលោកមិនចង់ជិះយន្តហោះទៅរកនាងនោះទេ ពោលគឺ លោកចង់បើកឡានពីប្រទេសខ្លួនទៅប្រទេសអាល្លឺម៉ង់។

លោក Hadri
លោក Hadri

ស្របពេលគ្នានេះដែរ ក៏មានមនុស្សម្នាថានេះពិតជារឿងដ៏ឆ្កួតបំផុត ប៉ុន្តែលោកគ្រាន់តែចង់ជម្នះនឹងខ្លួនឯង (Challenge) ធ្វើរឿងដែលលោកពេញចិត្តតែប៉ុណ្ណោះ។

ដូច្នេះលោកក៏បានចាប់ផ្តើមស្វែងរកអ្នក Sponsor ឬអ្នកឧបត្ថម្ភ ក្នុងនោះរួមមាន ខាងក្រុមហ៊ុន FTuned Suspension, Yokohama Tyres  រួមទាំងក្រសួងទេសចរណ៍ផងដែរ សម្រាប់ការធ្វើទិដ្ឋាការឱ្យលោកងាយស្រួលធ្វើដំណើរឆ្លងប្រទេស។

ដូច្នេះ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ លោក Hadri បានធ្វើដំណើរចាកចេញពីប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់រថយន្ត Toyota AE86 ដើម្បីទៅប្រទេសអាល្លឺម៉ង់ ទៅរៀបការជាមួយមិត្តស្រីរបស់ខ្លួននៅទីនោះ។

ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់
ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់

ក្នុងការធ្វើដំណើរនេះ គឺមានចម្ងាយជាង ៣២,០០០គីឡូម៉ែត្រ និងត្រូវធ្វើដំណើរដោយប្រើប្រាស់រយៈពេលជាង ៣ខែ ទើបទៅដល់គោលដៅ។

បន្ថែមពីនេះទៀត ក្នុងរយៈពេល ៣​ខែខាងមុខនេះ លោកក៏ថតរាល់សកម្មភាពពិសេសៗរបស់លោកចូលទៅក្នុងបណ្តាញសង្គម Instagram ផងដែរ។

រឿងរ៉ាវស្នេហារបស់លោក Hadri ពិតជាអស្ចារ្យ ហើយមនុស្សម្នាក៏ជូនពរលោកឱ្យទៅដល់ប្រទេសអាល្លឺម៉ង់រៀបការដោយជោគជ័យផងដែរ៕

លោក Hadri
លោក Hadri
លោក Hadri
លោក Hadri
ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់
ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់
លោក Hadri
លោក Hadri
ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់
ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់
លោក Hadri
លោក Hadri
ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់
ឡាន Toyota AE86 ដែលលោក Hadri ជិះដើម្បីទៅប្រទេសអាល្លឺម៉ង់
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T