បើកបង្ហាញ បន្ទប់ដាក់សម្លៀកបំពាក់របស់ សួស វីហ្សា

//s5.kh1.co/a6/a60e872d732b4e3fc1aa83c571548fc9ca2bf9df.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អាចនិយាយបានថាតារាចម្រៀងស្រីតូចច្រឡឹងកញ្ញា សួស វីហ្សា មិនត្រឹមតែមានការគាំទ្រទៅលើសមត្ថភាពបកស្រាយចម្រៀងនោះទេ សូមតែសកម្មភាពប្រចាំថ្ងៃនិងការតុបតែងខ្លួនរបស់នាង ក៏ត្រូវបាន​ប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះផងដែរបើងាកទៅមើលការតុបតែងខ្លួនរបស់តារាចម្រៀងស្រីដែលជាម្ចាស់បទ«បេះដូងខ្វះក្ដីសុខ»កញ្ញា សួស វីហ្សា វិញ ឃើញថាស្ទើរតែគ្រប់កម្មវិធីប្រគំតន្រ្តីសុទ្ធតែស្ទាយ៍លេងខ្លួនប្លែកៗពីគ្នាតែម្ដង។

ដោយឡែក បើយើងសាកស្រមៃទៅមើល ថាកន្លែងទុកដាក់សម្លៀកបំពាក់របស់តារាស្រីរូបនេះវិញថាប៉ុណ្ណាទៅ បើច្រើនបែបនេះ។

ជាក់ស្ដែង កាលពីថ្មីៗនេះផងដែរ បើតាមការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ កញ្ញា សួស វីហ្សា ជាមួយនឹងបន្ទប់ដាក់សម្លៀកបំពាក់របស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះផងដែរ រូបថតមួយសន្លឹកដែលកញ្ញា សួស វីហ្សា បានបង្ហោះនោះគេសង្កេតឃើញថាមើលទៅពិតជាមានសភាពធំ។ គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយដែលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បង្ហាញកន្លែងដាក់សម្ភារៈរបស់ខ្លួន នៅលើបណ្ដាញសង្គមបែបនេះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា ក្នុងបន្ទប់ដាក់សម្លៀកបំពាក
សួស វីហ្សា ក្នុងបន្ទប់ដាក់សម្លៀកបំពាក
សំណេររបស់ សួស វីហ្សា 
សំណេររបស់ សួស វីហ្សា 
សួស វីហ្សា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T