នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត!

//s4.kh1.co/c8/c884a085b833773f5879964b9973911c72f79d96.jpg
នារី

 ២១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ពេល​កូន​អាយុ​បាន ៦ ខែ ម៉ាក់​ត្រូវ​បន្ថែម​របប​អាហារ​ឲ្យ​កូន ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ ម៉ាក់ៗ​មាន​ដឹង​អត់​របប​អាហារ​បែប​នេះ ទើប​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាតធ្វើ​ឲ្យ​កូន​មាន​សុខភាព​ល្អ? មិន​បាច់​បារម្ភ​ទេ ដើម្បី​ជា​ចំណេះ​ដឹង​ខ្លះៗថ្ងៃ​នេះ Hello គ្រូពេទ្យ​ នឹង​រៀបរាប់​ពី​ប្រភេទ​អាហារ​ដែល​ក្មេង​ត្រូវ​ការ​បរិមាណ​ច្រើន និង​តិច​បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ - បាយ នំប៉័ង ដំឡូង

បាយ នំប៉័ង ដំឡូង និង​ផលិត​ផល​ពី​អង្ករ ដំឡូង គ្រាប់​ធញ្ញជាតិ ត្រូវ​មាន​បរិមាណ​ច្រើន​ជាង​ប្រភេទ​អាហារ​ផ្សេង​ទៀត ដើម្បី​ទ្រទ្រង់​រាង​កាយ​ឲ្យ​មាំមួន។

២ - បន្លែ និង​ផ្លែឈើ

ជា​របប​អាហារ​ឈរ​នៅ​លំដាប់ទី២ បន្ទាប់​ពី​បាយ នំប៉័ង ឬ​ដំឡូង។ ក្មេង​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន អាច​សម្រួល​ដល់​ការ​រំលាយ​អាហារ ជួយ​​បន្ទន់​​លាមក ការពារ​​កូន​​ពី​​ជំងឺ​​ផ្សេងៗ ពីព្រោះរបស់​ទាំង​នោះសម្បូរ​ដោយ​កាក​សរសៃ។

៣ - សាច់-ស៊ុត

មាន​សាច់​ត្រី​គ្រប់​ភេទ សាច់​សត្វ (មាន់ ទា ជ្រូក គោ…) ស៊ុត និង​ផលិតផល​ពី​សាច់-ស៊ុត ត្រូវ​មាន​តែ​មាន​បរិមាណ​តិច​ជាង​បន្លែ ការ​ញ៉ាំ​សាច់​ច្រើន​ពេក​ធ្វើ​ឲ្យ​ក្មេង​លើស​ជាតិ​ប្រូតេអ៊ីន។

៤ - ខ្លាញ់ ស្ករ និងអំបិល

ខ្លាញ់/ប្រេង ស្ករ និង​អំបិល ត្រូវ​តែ​មាន​បរិមាណ​តិច​ជាង​គេ​បំផុត​នៅ​ក្នុង​របប​អាហារ​របស់​កូន ព្រោះ​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចី​នៅ​ឡើយ ត្រូវ​ការ​ពេល​ដើម្បី​លូតលាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T