ជិតរៀបការឆ្នាំក្រោយទៅហើយ តែពេលនេះ ស្នេហា ម៉ូនីកា ត្រូវបែកបាក់ ព្រោះសង្សារលួចក្បត់ចិត្ត

//s4.kh1.co/c0/c0679bad53c3f8739a6c5e1f9125cc039dd5c554.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៨ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការជួបគ្នា ជារឿងនិស្ស័យ តែការបែកគ្នា ជារឿងព្រហ្មលិខិត គ្មានអ្នកណា អាចមើលឃើញបាននោះទេថា ស្នេហានឹងបញ្ចប់ពេលណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាស្រីម៉ូលីកា ជាមួយនឹងសង្សារ ដែលតែងតែស្វីតផ្អែមល្ហែម ស្អិតរមួតជាមួយគ្នាគ្រប់ពេល ហើយថែមទាំងប្រកាសថា គ្រោងរៀបការ នៅឆ្នាំ២០២០ តែនៅពេលនេះ ពួកគេបានបែកគ្នាហើយ ដោយម៉ូលីកា អះអាងថា មកពីខាងប្រុសក្បត់ចិត្តនាង។

ក្នុងនោះ កាលពីថ្មីៗនេះ នាងក៏បានបង្ហោះរូបថតបង្ហូរទឹកភ្នែក ឈឺចាប់ ជាមួយនឹងសារមួយចំនួន ដែលបញ្ជាក់ថា សង្សាររបស់នាង បានក្បត់ចិត្តពីក្រោយ ដែលនាងមិនដែលដឹងសោះឡើយ កាលពីមុន ទើបតែថ្មីៗនេះទេ ដែលនាងបានដឹង រួចក៏សម្រេចចិត្តបែកគ្នាតែម្តងទៅ។

ជាពិសេស រូបថតផ្អែមល្ហែមមួយចំនួន នាងក៏បានលុបចោល ខ្លះៗអស់ហើយដែរ ហើយនាងក៏ព្យាយាមធ្វើចិត្តរឹងមាំ រស់នៅជាមួយនឹងបច្ចុប្បន្នជាថ្មី ដោយចាត់ទុកថា ជាបទពិសោធន៍ មេរៀននៃជីវិតមួយផងដែរ៕

រូបដែលនាងគូរខ្វែងលើហ្វេសប៊ុក
រូបដែលនាងគូរខ្វែងលើហ្វេសប៊ុក
រូបថត ពេលនាងយំ
រូបថត ពេលនាងយំ
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូលីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T