ណាត់គ្នាទម្រាំបានជួប ឡៅ ចិត្រា និង ឌីនណាផូ!! ដល់ប៉ះគ្នា វ៉ៃផ្អើលដណ្ដើមប្រាក់លាន (មានវីដេអូ)

//s6.kh1.co/2e/2eebc051a1cb8229ee49b699a52d2de5883fd7f2.jpg
កីទ្បា

 ២០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ ជួរមុខគីឡូ ៦០ របស់កម្ពុជា ឡៅ ចិត្រា បានប្រកួតស្មើជាមួយជើងខ្លាំងមកពីខេត្តសុរិន្ទ កូនកាត់បារាំង-ថៃ ឌីនណាផូ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡៅ ចិត្រា ស្មើ ឌីនណាផូ
ឡៅ ចិត្រា ស្មើ ឌីនណាផូ

ការប្រកួតពេញ ៥ទឹក ទាំង ឡៅ ចិត្រា និង ឌីនណាផូ បានសម្រុកគ្នាទៅវិញទៅមកឡើងជក់ចិត្ត ខណៈសិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ បានព្យាយាមដើរចូល ស្របពេលដែលកីឡាករថៃបានប្រើយុទ្ធសាស្រ្តទាត់កាត់ និងចាំសង។ បើទោះបីជាបានប្រើអាវុធធ្ងន់ៗក្ដី ក៏មិនមានកីឡាករណាមួយសន្លប់ដែរ ពោលគឺចប់ការប្រកួត ៥ទឹក គណៈចៅក្រមបានឲ្យពិន្ទុស្មើគ្នា។

គួរបញ្ជាក់ផងដែរថា សម្រាប់ការជួបគ្នារវាង ឡៅ ចិត្រា និង ឌីនណាផូ នេះត្រូវបានបងប្អូនដែលតាមដាន និងស្រឡាញ់ចូលចិត្តគុនខ្មែរ ចង់ឲ្យជួបគ្នាយូរមកហើយ៕

ចង់ឃើញការប្រកួតរវាងជើងខ្លាំង ឡៅ ចិត្រា និង ឌីនណាផូ សូមទស្សនាវីដេអូខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T