សាងសង់គ្មានច្បាប់! សំណង់ភូមិគ្រឹះមួយកន្លែង​ត្រូវសមត្ថកិច្ចចុះដកហូតសម្ភារ

//s4.kh1.co/c9/c931acb96d93b08261c0839994384d07c4aec433.jpg
សង្គម

 ២០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សំណង់​ភូមិ​គ្រឹះ​មួយ​កន្លែង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ទៅ​ដកហូត​យក​សម្ភារៈ​មួយ​ចំនួន​ដោយ​ចោទ​ថា សំណង់​នោះ​បាន​សាងសង់​ដោយ​អត់​ច្បាប់ និង​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ចុះ​ដកហូត​ដកហូត​សម្ភារៈ​សំណង់​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​ភូមិ​គ្រឹះ​ដែល​ទើបតែ​សាងសង់​ថ្មី ស្ថិត​នៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

តាម​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា សំណង់​ភូមិ​គ្រឹះ​ខាងលើ​នេះ​បាន​សាងសង់​ឡើង ជា​ច្រើន​ខែ​មក​ហើយ ដោយ​អត់​ច្បាប់ ។ កន្លង​មក​អាជ្ញាធរ​ធ្លាប់​ចុះ​ផ្អាក​ការ​សាងសង់ ព្រមទាំង​ណែនាំ​អោយ​ម្ចាស់​ទៅ​សុំ​ច្បាប់​អនុញ្ញាត​អោយ​បាន​ត្រឹមត្រូវ​ដែរ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ​នៅ​តែ​បន្ត​សាងសង់​រហូត​ជិត​រួចរាល់​ដោយ​អត់​ច្បាប់ ទើប​អាជ្ញាធរ​ចុះ​ទៅ​ដកហូត​សម្ភារៈ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​រួម​មាន​ម៉ូ​ទ័​របុក​, ម៉ូ​ទ័​រ​កាត់​ប៉ែល​, ការ៉ូ​,​ទុយោ និង​ខ្សែភ្លើង ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ដកហូត​ប្រមូល​ដាក់​តាម​រថ​យន្ត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ព្រមទាំង​ណែនាំ​អោយ​ម្ចាស់ និង​មេការ​សំណង់​បញ្ឈប់​ការ​សាង​សង់​​បន្ត​ទៀត​។

ទោះបីជា​យ៉ាងណា មហាជន​មានការ​ឆ្ងល់​ថា សំណង់​ភូមិ​គ្រឹះ​មួយ​ទាំងមូល​បាន​ដំណើរការ​​ប្រមាណ​៨០​ភាគរយ​ជិត​រួចរាល់​ទៅ​ហើយ ទើប​អាជ្ញាធរ​ចុះ​ចាប់​ដកហូត​សម្ភារៈ និង​ចោទ​ថា​អត់​ច្បាប់ ។ គេ​សង្ស័យ​ថា មានការ​ឃុ​ប​ជិត​គ្នា​ជាមួយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន ៕

https://s5.kh1.co/__image/w=650,h=379,q=100/41/4152bc50198e6ae7316d229d9267f3a86bb01430.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f2/f22f27f678d609e76106295b16083e445ce802be.jpg
https://s4.kh1.co/__image/w=650,h=379,q=100/07/0773079ae1cec26b4ff83a1bd89ea47b09467a05.jpg
https://s6.kh1.co/__image/w=650,h=379,q=100/52/5207bf07e8557de95645b0d5a6029ca03bc3e137.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f2/f22f27f678d609e76106295b16083e445ce802be.jpg
https://s4.kh1.co/__image/w=650,h=379,q=100/6f/6fb051d14f1e646711d660a58a8c03084d5e75cd.jpg
https://s6.kh1.co/__image/w=650,h=379,q=100/80/80bab84aa2cf7fdbf401dfa4a52dd8374690ac59.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8a/8a2e172876a511e70f12fd2a72325fa0ed3bd122.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1a/1a9dcc673c3badf1aba70af9f81e2b0c0d8bd951.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T