ប្រឡងបាក់ឌុប៖ ទោះបីភ្លៀងធ្លាក់នៅតាមមណ្ឌលប្រឡងមួយចំនួន ប៉ុន្ដែបរិយាកាសនៅតែស្ងប់ស្ងាត់ ខណៈសន្ដិសុខត្រូវបានធានាយ៉ាងល្អប្រសើរ

//s4.kh1.co/6e/6e7ed982c6eec8758f41ff1a3ae218abf5fc1f7a.jpg
សង្គម

 ២០-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងមួយចំនួន មានភ្លៀងបន្ដិចបន្ទួច ប៉ុន្ដែមិនបានប៉ះពាល់ដល់ដំណើរប្រឡងនោះទេ ពោលការប្រឡងត្រូវបានដំណើរការយ៉ាងរលូនដូចធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងអប់រំ បានបញ្ជាក់ទៀតថា ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមមណ្ឌលប្រឡងទាំងអស់ ត្រូវបានធានាយ៉ាងមានរបៀបរៀបរយ មិនមានបញ្ហាអ្វីដែលរាំងស្ទះដល់ការប្រឡងនោះឡើយ។

បើតាមកាលវិភាគកំណត់ វិញ្ញាសាទី២ សម្រាប់ការប្រឡងនៅព្រឹកថ្ងៃទី២នេះ ចាប់ផ្ដើមពីម៉ោង០៩៖៣០នាទី ដល់ម៉ោង១១៖០០នាទី ដោយថ្នាក់វិទ្យាសាស្ដ្រ ប្រឡងរូបវិទ្យា និងថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងសីលធម៌-ពលរដ្ឋវិជ្ជា។

ប៉ុន្ដែទោះជាយ៉ាងណា ក៏នៅបន្ដមានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពផងដែរ ប៉ុន្ដែក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕

https://s4.kh1.co/__image/w=650,h=868,q=100/c4/c4db101d59fa17ba5736ed81625cfebf021d0afc.jpg
https://s4.kh1.co/__image/w=650,h=487,q=100/0a/0a43fe0fe2a834f811873a411d6eb8f08631a533.jpg
https://s4.kh1.co/__image/w=650,h=867,q=100/6b/6bd19840caf40f1e9b4ea668dcf8146698b074c6.jpg
https://s5.kh1.co/__image/w=650,h=488,q=100/18/1855968e4f5b8848c1ca2f5f813c2c2e7000975c.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T