ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural យកថវិកាទៅជួយបុរសរលាកពេញខ្លួន ដោយសារផ្ទុះហ្គាស

//s4.kh1.co/0a/0a01c42421182bf01c5ab64fab5083835b0d3981.jpg
សង្គម

 ២០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈពេលមុននេះ  មានព័ត៌មានល្បីខ្លាំងទាក់ទងទៅនឹងរឿង  បុរសម្នាក់បានរលាកពេញខ្លួន  ដោយសារផ្ទុះហ្គាស  ហើយលោកបានដើរសុំឲ្យគេជួយជូនទៅពេទ្យ  ប៉ុន្តែគ្មានអ្នកអើពើ  ដែលករណីនេះ  បានធ្វើឲ្យអ្នកនិយមលេង  បណ្តាញសង្គមជាច្រើន  ខ្លោចចិត្តអាណិតយ៉ាងខ្លាំង។ នៅក្នុងនោះក្រោយពីលោកជួបគ្រោះថ្នាក់មិនបានប៉ុន្មានផង  ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural  ក៏បាននាំយកថវិកាមួយចំនួនទៅ  ប្រគល់ជូនគ្រួសាររបស់ជនរងគ្រោះ  ដើម្បីជួយសម្រាលការព្យាបាល  និងការលំបាកមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះមិនមែនជាលើកទីមួយទេ  ដែលក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural  បានចូលរួមចំណែកជួយការងារសង្គម  ឬការងារសប្បុរសធម៌ផ្សេងៗ  តួយ៉ាងដូចពេលនេះ  ក្រុមហ៊ុនបានចំណាយពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ  រៃអង្គាសថវិកាពីក្រុមការងារ  ដើម្បីទៅជួយដល់ជនរងគ្រោះដែលជួបគ្រោះអកុសល  ហ្គាសផ្ទុះរលាកពេញខ្លួន។

បើតាមហ្វេសប៊ុកដែលមានឈ្មោះថា  Theara leang  ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន  ផ្ទាល់  បានសរសេរសារបង្ហោះ  ដោយភ្ជាប់ជាមួយសាររៀបរាប់ថា៖  

"យើងខ្ញុំតំណាងឲ្យលោក ឌី ជោត និងលោកស្រីលាង ធារ៉ា ម្ចាស់ក្រុមហ៊ុនផលិតផលម៉ាក T&L Natural បាននាំយកថវិកា ចំនួន ១២,៦៧០,០០០៛ (ដប់ពីលានប្រាំមួយសែនប្រាំពីម៉ឺនគត់)ប្រគល់ជូនដល់គ្រួសារលោកពូ ឈ្មោះ មឿន កុយ អាយុ ៤០ឆ្នាំ ជាមេគ្រួសារ មានបន្ទុកកូន៦នាក់ ស្នាក់នៅភូមិ ចំបក់ហែរ ឃុំ ពួក ស្រុក ពួក ខេត្តសៀមរាបដែលជាជនរងគ្រោះដោយឧបទ្ទវហេតុផ្ទុះហ្គាសកន្លងទៅនេះ"។

ជារឿងមួយល្អណាស់  ដែលក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural  បានចូលរួមចំណែកថវិកា  ជួយទៅដល់ជនរងគ្រោះ  នេះគឺបង្ហាញពីការសាមគ្គីគ្នា  ពីសំណាក់សមាជិក គ្រួសារ ផលិតផលម៉ាក  T&L Natural ចំនួន៣២៥នាក់នៃការប្រមូល  រៃអង្គាសគ្នា  ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ។

នៅក្នុងនោះផងដែរ  គេក៏សង្កេតឃើញថា  អ្នកនាង  Theara leang  ដែលជាប្រធានក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural ជារឿយៗតែងតែរំលេច  ការចូលរួមចំណែកជួយសង្គម  និងជួយស្ត្រីជាច្រើន  ឲ្យមានភាពរឹងមាំ  អាចមានលទ្ធភាពរកចំណូលដោយខ្លួនឯងបានផងដែរ៕

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
សកម្មភាពជូនថវិកាគ្រួសារជនរងគ្រោះ
សកម្មភាពជូនថវិកាគ្រួសារជនរងគ្រោះ
សកម្មភាពជូនថវិកាគ្រួសារជនរងគ្រោះ
សកម្មភាពជូនថវិកាគ្រួសារជនរងគ្រោះ
ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural 
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T