ឪពុកទប់ទឹកភ្នែកលែងជាប់ ក្រោយកូនៗ Surprise កាដូស្បែកជើង ដែលគាត់ស្រលាញ់ចង់បានពេញបេះដូង ក្នុងថ្ងៃកំណើត (មានវីដេអូ)

//s5.kh1.co/42/42a8b60d77bcc927dd39e3637624b0b5b474e915.jpg
សង្គម

 ២០-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ បុរសជាឪពុកម្នាក់ រំភើបចិត្តដល់ថ្នាក់ទប់ទឹកភ្នែកលែងជាប់ ក្រោយត្រូវបានគ្រួសារ ពិសេសកូនៗ Surprise កាដូស្បែកជើង ក្នុងថ្ងៃកំណើត ដែលរូបគាត់ស្រលាញ់ចង់បានវាពេញបេះដូង អស់ពេលជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសជាឪពុក
បុរសជាឪពុក

កាលពីថ្មីៗនេះ ម្ចាស់គណនី Twitter មួយឈ្មោះ @_MadreNana បានបង្ហោះចែកចាយវីដេអូឃ្លីបដ៏រំជួលចិត្តមួយ ដែលត្រូវបានទម្លាយឲ្យដឹងថា ម្តាយរបស់នាង រួមទាំងបងប្អូនបង្កើតក្នុងគ្រួសារនាង បាននាំគ្នា Surprise កាដូស្បែកជើងមួយគូ ជូនចំពោះឪពុកជាទីស្រលាញ់របស់នាង នៅក្នុងកំណើតរបស់គាត់ ដែលស្បែកជើងនោះ ឪពុករបស់នាងស្រលាញ់នឹងចង់បានវា អស់រយៈពេលជិត២ឆ្នាំមកហើយ។

ម្ចាស់គណនីខាងលើនេះ បានសរសេរៀបរាប់ថា៖

«បងប្អូនបង្កើតរបស់ខ្ញុំ រួមនឹងម៉ាក់របស់ខ្ញុំ បានសម្រេចចិត្ត Surprise ប៉ារបស់ពួកយើង ដោយទិញកាដូដ៏មានន័យជូនគាត់ (ស្បែកជើង) ដែលរូបគាត់តែងតែសម្លឹង និងស្រលាញ់ចង់បានវាអស់រយៈពេលជិត ២ឆ្នាំមកហើយ ហើយគាត់ក៏មិនទាន់បានវានៅឡើយទេ។ ប៉ុន្តែនៅពេលនេះ វាក៏បានមកដល់គាត់ហើយ នូវស្បែកជើងជាទីស្រលាញ់ដែលគាត់ចង់បាន។ រីករាយថ្ងៃកំណើតលោកប៉ា ខួបអាយុ៥២ឆ្នាំ! ខ្ញុំស្រលាញ់លោកប៉ា! គ្រួសារទាំងមូលក៏ស្រលាញ់លោកប៉ាខ្លាំងៗដូចគ្នា» ។

បុរសជាឪពុក
បុរសជាឪពុក

ជាក់ស្ដែង បើក្រឡេកទៅមើលវីដេអូឃ្លីបនៅក្នុងថ្ងៃនោះវិញ គឺបានបង្ហាញឲ្យឃើញថា គ្រួសារខាងលើនេះ បានស្ថិតនៅក្នុងហាងលក់ស្បែកជើង Onitsuka Tiger មួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី។ កំឡុងពេលនោះ ឪពុករបស់ MadreNana គឺគាត់កំពុងតែឈររកមើលស្បែកជើងនៅតាមធ្នើរតាំង។

បន្តិចក្រោយមក បងប្អូនស្រីរបស់នាងម្នាក់ ក៏បានដើរសំដៅទៅរកឪពុកខ្លួន និងបានហុចជូនគាត់នូវថង់យួរដាក់ប្រអប់ស្បែកជើងមួយ។ នាងក៏បានប្រាប់ទៅកាន់ឪពុកថា នេះជាកាដូនៅក្នុងថ្ងៃកំណើតរបស់គាត់។

ភ្លាមៗនោះ ឪពុករបស់នាងក៏បានបើកប្រអប់នោះមើល និងក្រោយពេលគាត់ដឹងថា វាជាស្បែកជើងជាទីស្រលាញ់ ដែលរូបគាត់ចង់បាននោះ គាត់ក៏រំភើបចិត្តរហូតអួលដើម.ក ស្រក់ទឹកភ្នែកតែម្តង ខណៈដែលធ្វើគ្រួសារទាំងអស់គ្នាទប់ចិត្តមិនបាន ក៏បានយំតាមគាត់ដោយក្តីរំភើប ហើយគ្រប់គ្នាក៏បានឱបគាត់ បង្ហាញពីស្រលាញ់ដ៏ធំធេងផងដែរ។

បុរសជាឪពុក
បុរសជាឪពុក
ស្បែកជើងដែលបុរសជាឪពុកចង់បាន
ស្បែកជើងដែលបុរសជាឪពុកចង់បាន

គួរឲ្យដឹងផងដែរ រឿងរ៉ាវមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ហើយក៏ធ្វើឲ្យអ្នកទស្សនាមួយចំនួនក្តុកក្តួលចិត្ត សឹងតែស្រក់ទឹកភ្នែកតាមផងដែរ។ ក្នុងនោះ ក៏មានមហាជនជាច្រើន បានបញ្ចេញមតិថា៖

«ព្រះជាម្ចាស់នឹងប្រទានពរដល់អ្នក និងគ្រួសាររបស់អ្នក។ នេះពិតជាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកតាមហើយ!» ។

«ខ្ញុំទប់ទឹកភ្នែកមិនជាប់ទេ។ រីករាយថ្ងៃកំណើតដល់លោកប៉ារបស់អ្នក។ គាត់មើលទៅពិតជាប៉ាដ៏ល្អណាស់» ។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T