ផ្លូវការ!! កីឡាករមួយរូបរបស់ Arsenal ផ្លាស់ទៅលេងនៅអាល្លឺម៉ង់

//s4.kh1.co/96/963b8a7c1eaabba0ed1f8028f991c767cace64ba.jpg
កីទ្បា

 ២០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ កីឡាករខ្សែការពារស្ដាំ Stephan Lichstelner នឹងត្រូវទៅចូលរួមរដូវកាលថ្មី ២០១៩-២០២០ ក្នុងក្របខណ្ឌ Bundesliga ជាមួយក្លិប Ausburg បន្ទាប់ពីគេបានចាកចេញពី Arsenal ក្រោយចប់រដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Stephan Lichstelner
កីឡាករ Stephan Lichstelner

អតីតកីឡាកររបស់កាំភ្លើងធំ Arsenal និងសេះបង្កង់ Juventus រូបនេះបានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយ Ausburg។ Lichtsteiner បានមកចូលរួមជាមួយ Arsenal ក្រោយចាកចេញពីទឹកដីអ៊ីតាលី ក្នុងឆ្នាំ២០១៨។ យ៉ាងណាមិញ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានសម្រេចចាកចេញពីកីឡដ្ឋាន Emirates ក្រោយចំណាយរយៈពេល ១រដូវកាលប៉ុណ្ណោះ។

Lichtsteiner នឹងត្រូវបង្ហាញវត្តមានលើកដំបូងឲ្យ Ausburg ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Bundesliga ដោយត្រូវតទល់ជាមួយនឹង Union Berlin នៅចុងសប្ដាហ៍នេះ៕

កីឡាករ Stephan Lichstelner
កីឡាករ Stephan Lichstelner

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T