ហេតុតែជាស្រីស្អាត រូបថត Suzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យព្រាត កំពុងផ្ទុះ មានអ្នកLikeរហូតដល់ទៅ...!

//s4.kh1.co/f9/f904863534f7219782a9e3711ea77692e0845e2c.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ​ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនូវ រូបថតដ៏ស្រស់ស្អាតមួយសន្លឹក របស់តារាចម្រៀងស្រី Suzy ដែលទទួលបានការចុច Likes យ៉ាងច្រើនសឹងមិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅក្នុងរូបថតមួយសន្លឹកនេះ បានឲ្យឃើញថាស្រីស្រស់ប្រចាំប្រទេសកញ្ញា Suzy នាងចូលរួមនៅក្នុងកម្មវិធីមួយ ដែលមានអមដំណើរសុទ្ធសឹងតែក្រុមកងអង្គរក្សរត់តាម បាំងឆ័ត្រឲ្យនាង ដែលមើលទៅគឺ ពិតជាឡូយអស្ចារ្យមិនចាញ់ក្នុងរឿងហូលីវូដនោះឡើយ។

មិនតែប៉ុណ្ណោះ ក្រោយពីផេកហ្វេសប៊ុកមួយបានយកទៅបង្ហោះនៅលើផេករបស់ខ្លួន នៅពេលនេះរូបថតមួយសន្លឹកនេះ ទទួលបានអ្នកចុចLikes រហូតដល់ទៅជាង ២លាននាក់ឯណោះនៅលើហ្វេសប៊ុក ទាំងដែលជាធម្មតារាល់រូបថតដែលផេកនេះបានបង្ហោះ មានអ្នកLikes មានចំនួនត្រឹមតែជាង ១០ម៉ឺននាក់តែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរ បើទោះបីជាតាំងពីចូលសិល្បៈដំបូងរហូតមកដល់ពេលនេះ ពោលគឺរយៈពេល១០ឆ្នាំទៅហើយក្តី ប៉ុន្តែ Suzy នៅតែទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងតែម្តង តែងតែឆក់យកបេះដូងអ្នកគាំទ្រមិនតិចនោះទេ៕

រូបថតSuzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យមានអ្នកLikes ជាង២លាននាក់
រូបថតSuzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យមានអ្នកLikes ជាង២លាននាក់
រូបថតរបស់ Suzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យ 
រូបថតរបស់ Suzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យ 
តារាស្រី Suzy
តារាស្រី Suzy
តារាស្រី Suzy
តារាស្រី Suzy
តារាស្រី Suzy
តារាស្រី Suzy
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T