តួស្រីលំដាប់A ២ដួង ទាំងស្អាត ឆ្លាត ល្បីល្បាញ តែមានជីវិតគូ មិនសមប្រកប ត្រូវស្វាមីសុំលែងដូចគ្នា

//s4.kh1.co/35/35d5c663b20e309e872f2dd105b46c0b43940053.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០១៩ ១០ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី Goo Hye Sun ជាតួស្រីក្នុងរឿង F4 បានបង្ហោះសារ នៅក្នុងអ៊ីនស្តារក្រាម ដែលប្រកាសថាស្វាមីក្មេងរបស់នាង ចង់លែងលះគ្នា។ ដំណឹងនេះបានធ្វើឲ្យហ្វេន មានការបើកភ្នែកធំៗ និងសឹងតែមិនជឿទេថា ជីវិតឯកជនរបស់នាង ជាមួយនឹងស្វាមី កន្លងមក ជួបបញ្ហាសោះ តែភាគច្រើន នាងមិនដែលទម្លាយ ទើបតែថ្មីៗនេះទេ ដែលនាងស្រាយអារម្មណ៍ដ៏សែនតានតឹងនេះ លើកមករៀបរាប់ក្នុងអ៊ីនស្តារក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញដូច្នេះ ហ្វេនក៏ស្រាប់តែចាប់អារម្មណ៍រឿងនាង ដូចជាមួយនឹងនាងSong Hye Kyo  ដែលត្រូវស្វាមី សុំលែងលះដូចគ្នា ទាំងដែលខាងស្រី នៅតែស្រលាញ់ពេញបេះដូង មិនចង់បែក។

ជាពិសេស បើប្រៀបធៀប នាង ជាមួយនឹងSong Hye Kyo មានជីវិតដូចគ្នាបេះបិទ ដែលមានទាំងសម្រស់ កេរ្តិ៍ឈ្មោះល្បីល្បាញ ឆ្លាត មានសមត្ថភាព តែជីវិតគូ ហាក់ដូចជា មិនសមប្រកបទាល់តែសោះ ហើយសូម្បីតែមានបញ្ហា ក៏កើតចំឆ្នាំ២០១៩ដូចគ្នាទៀតផង។

យ៉ាងណាមិញ នៅពេលនេះ ហ្វេនមានតែលើកទឹកចិត្ត​ឲ្យអ្នកទាំងពីរ មានស្មារតីរឹងមាំ និងហ៊ានប្រឈមមុខការពិត ដើរទៅមុខ​ដើម្បីអនាគត ចាត់ទុកថា ជាមេរៀនជីវិតមួយទៅចុះ៕

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo និងអតីតស្វាមី
Song Hye Kyo និងអតីតស្វាមី
 Goo Hye Sun 
 Goo Hye Sun 
  Goo Hye Sun និងស្វាមី
  Goo Hye Sun និងស្វាមី
 Goo Hye Sun និងស្វាមី
 Goo Hye Sun និងស្វាមី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T