ប្រពន្ធ​ផ្ញើ​សារ​ទៅ​ប្តី​ថា «​លា​ហើយ​!»…​ស្រាប់តែ​ផ្អើល​ផ្សារ Aeon ទាំង​ព្រឹក

//s6.kh1.co/55/55c6d9bb73e01bbd6ca6862d02b910c84160a666.jpg
សង្គម

 ១៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ស្ត្រី​មានបាន​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​៥​កន្លែង​ផ្ងើ​ឡាន​នៃ​អគារ​ផ្សារ​ទំនើប Aeon Mall ខណ្ឌ​សែន​សុខ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រី​ដែល​លោត​សម្លាប់​ខ្លួន​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា សុខ អេ​ង អាយុ​៣២​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​18A ភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ខាងលើ​បាន​ឡើង​ទៅ​ជាន់​ទី​៥​នៃ​អគារ​ផ្សារ​ទំនើប Aeon Mall ហើយ​លោត​សម្លាប់​ខ្លួន​តែ​ម្តង ។ ក្នុង​នោះ​ផង​ដែរ​បើ​តាម​ក្រុម​គ្រួសារ​ស្ត្រី​ដែល​លោត​ធ្វើ​អត្តឃាត​នេះ​បានឱ្យ​ដឹង​ថា គាត់​មាន​ជំងឺសរសៃប្រសាទ​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​មុន​ពេល​ធ្វើ​សកម្មភាព​ស្ត្រី​ខាងលើ​ក៏​បាន​ផ្ងើ​សារ (Chat) ទៅ​កាន់​ប្តី​របស់​ខ្លួន​ផង​ដែរ​ថា «​លា​ហើយ !» រួច​ក៏​លោត​ធ្វើ​អត្តឃាត​តែ​ម្តង ៕

https://s6.kh1.co/__image/w=650,h=379,q=100/be/beb59ffa8dd87dbfbd029451fb5987e186b8c657.jpg
https://s4.kh1.co/__image/w=650,h=379,q=100/ff/ffa53aff8a2983bb092bb8c9b766b94020646d6b.jpg
https://s4.kh1.co/__image/w=650,h=366,q=100/61/6130e6d647788eafedd0fc6c5c7e3abfc0253099.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T