អស្ចារ្យ! ជប៉ុនបង្កើតនាឡិកាពិសេសម្យ៉ាង អាចដាក់អាហារនៅក្នុងហ្នឹងហូបបានយកតែម្តង (មានវីដេអូ)

//s4.kh1.co/90/90c1b044bfc2f1313dcf513e612b75fb584dc0a7.jpg
សង្គម

 ១៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន៖ សព្វថ្ងៃនេះយើងសង្កេតឃើញថា ជប៉ុនជាមនុស្សដែលចូលចិត្ត ឬវក់នឹងការងារជាខ្លាំង ពោលគឺ ពួកគេពុំសូវមានពេលវេលាគ្រប់គ្រាន់សូម្បីតែហូបបាយនោះទេ។ ដូច្នេះបានជាក្រុមហ៊ុនជប៉ុនមួយ​ បានបែកគំនិតបង្កើតនាឡិកាពិសេសម្យ៉ាង ដែលអាចដាក់អាហារនៅក្នុងហ្នឹងហូបបានយកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា នាឡិកាពិសេសនេះមានឈ្មោះ «Bento Watch» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Takii Seeds ដែលមានទីតាំងនៅក្នុងទីក្រុងក្យូតូ។

នាឡិកានេះត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់អ្នកដែលរវល់នឹងការងារខ្លាំង ពុំសូវមានពេលវេលាហូបអាហារ ហើយលក្ខណៈពិសេសវាគឺអាចដាក់អាហារ និងមានភ្ជាប់ជាមួយចង្កឹះស្វ័យប្រវត្តិនៅជាប់នាឡិកាស្រាប់តែម្តង។

យ៉ាងណាមិញ គួរឱ្យសោកស្តាយដែលនាឡិកានេះពុំត្រូវបានបង្កើតសម្រាប់ការដាក់លក់ឱ្យមនុស្សទូទៅប្រើនោះទេ ពោលគឺក្រុមហ៊ុន Takii Seeds គ្រាន់តែបង្កើតវាឡើងសម្រាប់ជាយុទ្ធនាការផ្សព្វផ្សាយតែប៉ុណ្ណោះ។

ដោយឡែក មនុស្សម្នាពិតជាមានការភ្ញាក់ផ្អើល និងសរសើរគំនិតច្នៃប្រឌិតរបស់ជនជាតិជប៉ុនខ្លាំង ហើយពួកគេក៏ចង់ទិញនាឡិកាបែបនេះយកទៅប្រើប្រាស់ផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Bento Watch
Bento Watch
Bento Watch
Bento Watch
Bento Watch
Bento Watch
Bento Watch
Bento Watch
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T