ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែសីហា នៅប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ !

//s5.kh1.co/df/df5963be0173b306d8ae4e5b95a3d64db2d8be65.jpg
សង្គម

 ១៧-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា សម្រាប់រយៈពេលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់នៅរយៈពេលនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន តាមតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹកបញ្ជាក់ថា ដោយសារឥទ្ធិពលខ្យល់មូសសុងនិរតី ធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

២៖ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា បណ្តាខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។

៣៖ បណ្តាខេត្តចាប់ពីភាគកណ្តាល ទៅភាគខាងលើ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែសីហា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ។

៤៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងព្រះសីហនុ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩ ដល់ ២២ ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ៕

https://s5.kh1.co/__image/w=650,h=1058,q=100/df/df5963be0173b306d8ae4e5b95a3d64db2d8be65.jpg

ប្រភព៖ Fresh News 

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T