តាមពិតសិស្សពូកែ សិស្សឆ្លាត ក៏មានចំណុចខ្សោយក្នុងខ្លួនដែរ តែអ្នកមិនធ្លាប់ដឹង

//s4.kh1.co/03/0315a26f75723b7dae7ae39be4efa13bc4722544.jpg
យល់ដឹង

 ១០-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

តាមពិតសិស្សពូកែ សិស្សឆ្លាត ក៏មានចំណុចខ្សោយក្នុងខ្លួនដែរ តែអ្នកមិនធ្លាប់ដឹង

និយាយដល់ពាក្យថា សិស្សពូកែ ច្បាស់ណាស់ថា ពួកគេសុទ្ធតែជាកូនៗដែលឪពុកម្តាយគ្រប់រូប ប្រាថ្នាចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មិនត្រឹមតែឪពុកម្ដាយប៉ុណ្ណោះទេ សូម្បីតែសង្គមជាតិទាំងមូល ក៏ត្រូវការពួកគេបំផុតផងដែរ។

មនុស្សពូកែ តែងតែទទួលបានសិទ្ធិពិសេស ច្រើនជាងមនុស្សទូទៅ សូម្បីតែនៅក្នុងថ្នាក់រៀន ក៏ទទួលបាន ពាក្យសរសើរពីគ្រូៗ លុះដល់ពេលចូលធ្វើការ ក៏ទទួលបានមុខតំណែងដែលល្អជាងមនុស្សទូទៅទៀតផងក៏មាន។

ក្នុងពេលដែលធម្មជាតិ បានផ្ដល់នូវអ្វីដែលល្អៗជាច្រើនយ៉ាង សម្រាប់ពួកគេបែបនេះ វាក៏ជាហេតុផលមួយ ធ្វើឲ្យមនុស្សជាច្រើន មើលរំលងចំណុចខ្សោយមួយចំនួនរបស់ពួកគេផងដែរ។

តាមពិតទៅ សិស្សពូកែ សិស្សឆ្លាត ដែលគ្រប់គ្នាមើលឃើញថា ជាមនុស្សគួរឲ្យច្រណែន ពួកគេក៏ជាមនុស្សដែលគួរឲ្យអាណិតផងដែរ ព្រោះតែទទួលរងនូវសម្ពាធផ្លូវចិត្តយ៉ាងច្រើន ដែលពិបាកនឹងគេចផុត៕

ចង់ដឹងថា តើពួកគេមានចំណុចខ្សោយក្នុងខ្លួនអ្វីខ្លះ?

តោះមកតាមដានទាំងអស់គ្នា ៖

១ ងាយប្រឈមមុខនឹងបញ្ហាសុខភាព

បញ្ហាទាក់ទងនឹងសុខភាព គឺជារឿងចម្បងដែលសិស្សពូកែៗភាគច្រើន ងាយនឹងជួបប្រទះ។ ក្នុងនោះដែរ បញ្ហាភ្នែកម្ញូប គឺជាបញ្ហាដែលយើងអាចមើលឃើញជាក់ស្ដែងថា កើតមានជាញឹកញាប់ ព្រោះសិស្សពូកែស្ទើរតែ ៩០ភាគរយទៅហើយ ដែលត្រូវការវែនតាជំនួយ។ នេះដោយសារតែពួកគេ ខិតខំស្រាវជ្រាវមេរៀនច្រើនពេក។

ក្នុងនោះដែរ ជំងឺក្រពះ ក៏ជាជំងឺដែលពួកគេ ងាយនឹងជួបប្រទះបំផុតផងដែរ​ ព្រោះតែការផ្គត់ផ្គង់របបអាហារ សម្រាប់រាងកាយរបស់ពួកគេ ភាគច្រើនគឺមិនទៀងទាត់ឡើយ។

សិស្សពូកែភាគច្រើន មើលរំលងចំណុចនេះ ពួកគេមួយចំនួន មិនបានបរិភោគអាហារតាមពេលវេលាដែលត្រូវបរិភោគនោះទេ។ ផ្ទុយទៅវិញ​ពួកគេបរិភោគ ទៅតាមពេលទំនេរទៅវិញ។ ជាហេតុធ្វើឲ្យ ក្រពះមានបញ្ហា ជារឿយៗ បន្តិចម្ដងៗរហូតដល់ធ្ងន់ធ្ងរក៏មាន។

https://s4.kh1.co/__image/w=650,h=434,q=100/33/334f9428396e2b262c0395bfabd918f6a7bc0c4d.jpg

២ ប្រឈមមុខនឹងការមានមិត្តតិច

សិស្សពូកែភាគច្រើន មិនចូលចិត្តរាប់អានមិត្តច្រើននោះទេ ពេលខ្លះពួកគេយល់ថា ការមានមិត្តច្រើន ជារឿងរំខាន ដែលវាធ្វើឲ្យពួកគេខាតបង់ពេលវេលាសិក្សាអ្វីថ្មីៗ។ ម៉្យាងវិញទៀតចំណុចនេះ ត្រូវបានបកស្រាយ នៅក្នុងសៀវភៅចិត្តវិទ្យាក្នុងវ័យជំទន់ របស់អ្នកប្រាជ្ញចិត្តសាស្រ្តជាច្រើនរូប។ នៅក្នុងសៀវភៅបានលើកឡើងថា អារម្មណ៍ដែលមិនចង់រាប់អានមិត្ត វាអាចជាបម្រែបម្រួលផ្នែកចិត្តសាស្រ្តមួយ ដែលកើតមានឡើងចំពោះមនុស្សវ័យជំទង់ ជាប្រភេទមនុស្សដែលមានភាពវ័យឆ្លាតជាងអ្នកដទៃ ឬជាសិស្សពូកែជាដើម។ ប៉ុន្តែបញ្ហានេះ អាចនឹងបាត់ទៅវិញ នៅពេលដែលពួកគេមានវ័យចាស់ទុំជាងនេះ។

https://s6.kh1.co/__image/w=640,h=426,q=100/8f/8fb189568a0494f6f213bc9e930ae6d97b510fe8.jpg

៣ មិនសូវចូលចិត្តចេញទៅខាងក្រៅ

ការចេញទៅដើរលេងនៅខាងក្រៅ សម្រាប់មនុស្សទូទៅ វាជារឿងដ៏រីករាយមួយ ប៉ុន្តែសម្រាប់សិស្សពូកែមួយចំនួន វាជារឿងគួរឲ្យធុញទ្រាន់ទៅវិញ។ ពួកគេគិតថា ការចេញទៅខាងក្រៅ ក៏ជារឿងអត់ប្រយោជន៍ ខាតពេលវេលាសិក្សា មិនខុសពីចំណុចទី២ ដែលបានលើកឡើងខាងលើឡើយ។

ក្នុងនោះដែរ ការដែលសំងំនៅតែក្នុងបន្ទប់ ហើយផ្ដល់សម្ពាធដល់ខ្លួនឯងខ្លាំងពេក វាក៏អាចជាការបំផ្លាញក្ដីសុខ ក្នុងជីវិតរបស់ខ្លួនផងដែរ។ បើធ្ងន់ធ្ងរជាងនេះ អាចទៅជាកើតជំងឺ ស្រ្តេស ឬបាត់បង់ភាពជឿជាក់ ក្នុងការទំនាក់ទំនាក់ជាមួយមនុស្សជុំវិញខ្លួនផងក៏មាន។

https://s5.kh1.co/__image/w=621,h=405,q=100/af/af3c4f82716089aca32afc35967c0f56ea9a24e2.jpg

៤ មើលពិភពលោកក្នុងផ្លូវអវិជ្ជមាន

ជាការពិតណាស់ បើតាមការសង្កេតឃើញជាក់ស្ដែង សិស្សពូកែៗមួយចំនួនធំ ជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន ដោយសារតែពួកគេបានសិក្សានូវអ្វីដែលមនុស្សល្អម្នាក់គួរតែធ្វើ នៅក្នុងសហគមន៍ និងសង្គមមួយ ប៉ុន្តែសកម្មភាពរបស់មនុស្សបច្ចុប្បន្ន ដូចដែលយើងទាំងអស់គ្នាបានឃើញស្រាប់ វាពិតជាខុសឆ្ងាយពីទ្រឹស្ដីនៅក្នុងមេរៀន។ ហេតុផលតិចតួចទាំងនេះ ធ្វើឲ្យពួកគេគិតថា មនុស្សមួយចំនួន នៅជុំវិញខ្លួនពួកគេ មិនបានទទួលការអប់រំបានច្រើន ដូចជាពួកគេឡើយ ដូច្នេះទើបប្រព្រឹត្តខុសជារឿយៗ។ ជួបមនុស្សប្រភេទនេះដដែលៗ តែម្ដងពីរដង ពួកគេនឹងចាប់ផ្ដើមគិតភ្លាមថា ពិភពលោកនេះពិតជាគួរឲ្យខ្លាច។

រូបភាពតំណាង
រូបភាពតំណាង

៥ មានភាពលោភលន់ ក្លាយជាមនុស្សអាត្មានិយម

ទោះចង់ឬមិនចង់ សិស្សពូកែគឺតែងតែមានចំណុចមួយនេះនៅក្នុងខ្លួន គ្រាន់តែអ្នកខ្លះតិច អ្នកខ្លះច្រើន ប៉ុន្តែមិនអាចថាគ្មានសោះនោះឡើយ។ ជាការពិត ធម្មជាតិបានកំណត់រួចទៅហើយថា ខិតខំប្រឹងប្រែងប៉ុណ្ណា គឺច្បាស់ជាទទួលបានលទ្ធផលប៉ុណ្ណឹង ដូច្នេះសិស្សពូកែដែលតែងតែទទួលបានចំណាត់ថ្នាក់ល្អ គឺសុទ្ធសឹងតែបានលះបង់យ៉ាងខ្លាំង ទៅលើការសិក្សារបស់ខ្លួន ទាំងពេលវេលា ក៏ដូចជាថវិកាផងដែរ។ ហើយអ្វីដែលពួកគេតែងតែរំពឹងចង់បានមកវិញនោះ គឺលទ្ធផលដែលល្អឥតខ្ចោះ ឲ្យសាកសមនឹងអ្វីដែលពួកគេបានលះបង់។

យ៉ាងណាមិញ នៅពេលដែលអ្វីៗមិនបានដូចចិត្ត ឬលទ្ធផលនៃការសិក្សា មិនបានល្អបំផុតដូចដែលប្រាថ្នា ពួកគេរមែងតែក្រៀមក្រំ កើតទុក្ខមិនសុខក្នុងចិត្តជាដើម។ លើសពីនេះទៅទៀត ប្រសិនបើ ក្នុងចំណោមមិត្តរបស់ពួកគេ មានអ្នកណាម្នាក់ទទួលបានលទ្ធផលល្អជាងនោះ ពួកគេនឹងព្យាយាមស៊ើបមើលភ្លាមៗថា តើម្នាក់នោះបានខិតខំប្រឹងប្រែងកម្រិតណា? មិនយូរប៉ុន្មាន មិត្តម្នាក់នោះនឹងក្លាយជាគូប្រជែងក្នុងចិត្តរបស់ពួកគេ ជាក់ជាមិនខាន។

រូបភាពតំណាង
រូបភាពតំណាង

៦ គ្មានពេលវេលាគ្រប់គ្រាន់ ក្នុងការថែរក្សាសម្រស់

បើនិយាយពីការមើលថែសម្រស់ មិនមែនផ្ដោតតែលើការតុបតែងមុខ ដោយក្រែម្សៅតែមួយមុខប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏រាប់បញ្ចូលទាំង ការងូតទឹកសម្អាតខ្លួន កក់សក់បានទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់ ព្រមទាំងការញ៉ាំអាហារដែលមានប្រូតេអ៊ីន ជួយឲ្យសុខភាពល្អ និងមានសម្រស់ស្រស់ស្អាត។ ប៉ុន្តែសិស្សពូកែមួយចំនួន គឺពិតជាមើលរំលងចំណុចនេះ។ ចំណុចអវិជ្ជមានរបស់សិស្សពូកែ មួយរយទាំងមួយរយ គឺតែងតែគិតថា អ្វីគ្រប់យ៉ាងនៅក្នុងលោក គឺសុទ្ធតែគ្មានប្រយោជន៍ លើកលែងតែការសិក្សា តែម៉្យាងប៉ុណ្ណោះ។

ប្រសិនបើពួកគេនៅតែបន្តគិតបែបនេះ ពួកគេប្រាកដជាបានគេងឱបសញ្ញាបត្រ និងលិខិតសរសើរ នៅក្នុងបន្ទប់មន្ទីពេទ្យជាមិនខាន។ ជាការពិតណាស់ សម្រាប់ជីវិតមនុស្សគ្រប់ៗរូប ការមានសុខភាពល្អ គឺជារឿងដែលសំខាន់បំផុត ដែលមិនខ្វះបាន ព្រោះវាជាចំណុចចាប់ផ្ដើម នៃសកម្មភាពគ្រប់យ៉ាង មុននឹងទទួលបានភាពជោគជ័យ។

https://s6.kh1.co/__image/w=650,h=325,q=100/b2/b226efd9267dfd1c5cda0deaaf3dc3bc92b90856.jpg

៧ បាត់បង់ឱកាសស្វែងរកដៃគូស្នេហា ក្នុងវ័យក្មេង

សិស្សពូកែភាគច្រើន គឺគ្មានសង្សា វាក៏មិនខុសពីចំណុចខាងលើឡើយ គឺគ្មានអ្វីដែលសំខាន់សម្រាប់ពួកគេ ច្រើនជាងការទទួលបានលទ្ធផលល្អបំផុត លើការសិក្សាឡើយ។ ដូច្នេះរឿងផ្សេង វាមិនសំខាន់ទៀតនោះទេ។

ម៉្យាងសិស្សពូកែភាគច្រើន មានអំណួតលើសមិទ្ធផលរបស់ខ្លួន មិនថាតិចឬច្រើននោះទេ ហើយពួកគេតែងតែជឿជាក់ថា ពួកគេអាចគ្រប់គ្រងលើជីវិតរបស់ខ្លួនឯងបាន។ ប្រសិនបើមានអ្នកណាម្នាក់ មកសារភាពស្នេហ៍ចំពោះពួកគេ ប្រាកដណាស់ច្បាស់ជាត្រូវពួកគេវាយតម្លៃភ្លាមៗថា តើមនុស្សម្នាក់នោះមានគុណសម្បត្តិអ្វីខ្លះ?

ប្រសិនបើមិនមែនជាសិស្សពូកែដូចគ្នា មិនមែនមនុស្សឆ្លាតដូចគ្នា សូមប្រាប់បានតែម៉្យាងថា មិនអាចញ៉ែសិស្សពូកែបានងាយៗនោះទេ៕

ប្រភព ៖ Wikipedia and pfw.edu

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T