សល់៣ថ្ងៃទៀតប្រឡងបាក់ឌុប! ក្រសួងអប់រំ ដឹកជញ្ជូន​ហឹប​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​-ខេត្តអស់ហើយ ​ត្រៀម​សម្រាប់​ការ​ប្រឡង

//s5.kh1.co/dc/dc7f85945289255f1d1494b50d2f0ca756404b69.jpg
សង្គម

 ១៦-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ នឹងចូលមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា នៅព្រឹកនេះ ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំ​រាជធានី​ខេត្ត​បាន​មក​ទទួលផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហឹប​ប្រធាន​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត​រៀង​ៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៩។

សូមជម្រាបថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៩នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧,០៦១នាក់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ មណ្ឌល​ប្រឡង​ចំនួន១៩៥មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦មណ្ឌល ព្រមទាំង​ ៤,៧១៦​បន្ទប់៕

https://s4.kh1.co/__image/w=650,h=488,q=100/62/62a01202ed7ca39e765f2e4a0e93a9a20060012a.jpg
https://s6.kh1.co/__image/w=650,h=488,q=100/89/89a465ff4534f03f2c7088d1dfe02b1c10ef0f5b.jpg
https://s5.kh1.co/__image/w=650,h=488,q=100/1f/1f265250dc1f04192f6cf251f87fa821c7348ac0.jpg

ប្រភព៖​ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T