OPPO Reno 10X មានបង្កប់បច្ចេកវិទ្យា Audio 3D Zoom!

//s6.kh1.co/27/2739aa38e00ed53fc4aa9b27d9e4bd8ad4cc1abc.jpg
បច្ចេកវិទ្យា

 ១៥-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

 អ្នកណាខ្លះមានទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុងដៃ! ចុះតើបងប្អូនធ្លាប់ដឹងអំពីបច្ចេកវិទ្យាទំនើបអ្វីខ្លះរបស់វា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកអ្នកធ្លាប់ថតវីដេអូ 4K និងដឹងពី Audio 3D Zoom របស់វាដែរឬអត់? លឺថាបច្ចេកទេសស្រូបសំលេងនៃម៉ូឌែល OPPO Reno 10X Hybrid Zoom មួយនេះ ក៏មិនធម្មតាដែរ និយាយគ្នា ឬ នាំគ្នាស៊ីត្រាវល្មមៗ វាស្រូបសំលេងច្បាស់ដោយស្វ័យប្រវត្តិតែម្តង ហេហេហេ។ Audio 3D Zoom គឺជាបច្ចេកវិទ្យា Zoom ថ្មីដែលបានបំពាក់នៅលើម៉ូឌែលស៊េរីចុងក្រោយរបស់ OPPO គឺ ត្រកូល Reno 10X ដែលវាមានសមត្ថភាពក្នុងការថតស្រូបយកសម្លេងសន្ទនារបស់មនុស្សជុំវិញបិរវេណខ្លួនអ្នកបានយ៉ាងងាយស្រួល បើទោះបីជាពួកគេនិយាយគ្នាលឺតិចតួចតួចយ៉ាងណាក្តី។ បច្ចេកវិទ្យា Audio 3D Zoom បែប Surround Sound នេះគឺត្រូវចិត្តម៉ាច់តែម្តងជាមួយនឹងក្រុមអ្នកផលិតឯកសារធំៗ និង ក្នុងវិស័យថតកុន ដែលវាអាចប្រើប្រាស់ជំនួយ Mic Audio ដូចថតកុនបានថែមទៀតផង។ មិនតែប៉ុណ្ណោះទូរស័ព្ទស៊េរីចុងក្រោយរបស់ OPPO Reno 10X Hybrid Zoom មួយម៉ូឌែលនេះ ក្រោយពីធ្វើការUpgradeហើយ គឺថាកប់ស៊េរិតែម្តង ក្នុងការថតរូបភាពវីដេអូក្នុងកម្រិត 4K បានរហូតដល់ទៅ 60fps បានយ៉ាងច្បាស់ ដោយក្នុងនោះវាអាចថតរូបភាពពេលយប់បានយ៉ាងល្អ កាត់បន្ថយចំណុចអុចតូចៗ ហៅថា Noise បានល្អជាងមុន ទាំងរូបភាពសន្លឹក និង រូបភាពវីឌីអូ ដោយសារតែគុណភាពវីដេអូរបស់វាបានចាប់យ៉ាងច្បាស់ល្អនិងរក្សាលំនឹងល្អមិនធម្មតា បើទោះបីជាយើងដើរថតក្តី ដោយវាមិនមានភាពអង្គើរច្រើននោះទេ(នេះសំដីរបស់អតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដែលជាម្ចាស់រូបថតទាំងនេះ) ដោយសារតែវាបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីឌីអូដែលបានថតចេញមក កាន់តែមានលំនឹងល្អ និង មានគុណភាពច្បាស់។

សរុបមកទូរស័ព្ទ OPPO Reno 10X Hybrid Zoom តម្លៃ 899ដុល្លារ ពិតជាអស្ចារ្យបស់គេមែន ទិញហើយមិនស្តាយលុយទាល់តែសោះ ដោយសារតែវាអាចបង្កើនអារម្មណ៍របស់យើងឲ្យកាន់តែជក់ចិត្តក្នុងការថតវីឌីអូបែប Slow Motion, វីដេអូ Time-Lapse និង ធ្វើឲ្យការផលិតវីឌីអូរបស់លោកអ្នកកាន់តែ Perfect តែម្តង ៕

https://s6.kh1.co/__image/w=650,h=488,q=100/83/83c5ea45bfa30703ea25ee98afdc5b14818bd878.jpg
https://s4.kh1.co/__image/w=650,h=488,q=100/05/0591e9946f55c2a7f54903766cc031e672d030cd.jpg
https://s6.kh1.co/__image/w=650,h=488,q=100/84/848cbd71c3722df42848ded7f8f6c96ee11b97ca.jpg
https://s6.kh1.co/__image/w=650,h=488,q=100/84/848cbd71c3722df42848ded7f8f6c96ee11b97ca.jpg
https://s6.kh1.co/__image/w=650,h=488,q=100/8c/8cba46628858e853b02931d835ef4ab1f0f4e4e1.jpg
https://s5.kh1.co/__image/w=576,h=768,q=100/14/146e49303f0a02078f14a8e63f75c11b0da52f41.jpg
 OPPO Reno 10X Hybrid Zoom (60X Digital Zoom)
 OPPO Reno 10X Hybrid Zoom (60X Digital Zoom)
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T