ក្រោយទទួលដំណឹង Barca ចង់បាន Man UTD តម្លើងតម្លៃកិច្ចសន្យាកីឡាកររូបនេះរហូតដល់…!!

//s4.kh1.co/9d/9d199863d5e7171f0db6a041a1474fcd7486259e.jpg
កីទ្បា

 ១៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រោយពីក្លិបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ខ្លួនកីឡាករ Victor Lindelof ក្លិបបិសាចក្រហម Manchester United បាននឹងកំពុងរៀបចំសំណើបន្តកុងត្រាថ្មីជូនដល់ខ្សែការពាររូបនេះ ក្នុងទំហំទឹកប្រាក់ ៤៦.៨លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Victor Lindelof
  កីឡាករ Victor Lindelof

ខ្សែការពារជម្រើសជាតិស៊ុយអែតបានបង្ហាញទម្រង់លេងយ៉ាងល្អនៅកីឡដ្ឋាន Old Trafford កាលពីរដូវកាលមុន បន្ទាប់ពីមកចូលរួមជាមួយក្លិបមួយនេះក្នុងឆ្នាំ ២០១៧ អំឡុងការដឹកនាំរបស់លោក Jose Mourinho។

យ៉ាងណាមិញ មកទល់នឹងពេលនេះក្លិប Man UTD បានតែនឹងកំពុងរៀបចំកុងត្រាកុងត្រាថ្មី ដោយនឹងបន្ថែមថ្លៃពលកម្មនឿយហត់ ២ដងដល់ Lindelof ដើម្បីទាក់ចិត្តឲ្យគេបន្ត បន្ទាប់ពីក្លិបនៅ La Liga Barcelona ដាក់ការចាប់អារម្មណ៍ចង់បានខ្សែការពារកណ្ដាលរូបនេះ។

Lindelof បច្ចុប្បន្នទទួលបានថ្លៃពលកម្ម ៧៥ 000 ផោនក្នុងមួយសប្ដាហ៍ពី Man UTD ខណៈរូបគេនៅសល់កុងត្រា ២ឆ្នាំទៀតជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ។ កិច្ចសន្យាកុងត្រាថ្មីដែល Lindelof នឹងទទួលបានពី Man UTD នោះគឺថ្លៃពលកម្មនឿយហត់ ១៥០ 000ផោន ក្នុងមួយសប្ដាហ៍ ដែលមានសុពលភាពដល់ឆ្នាំ ២០២៥។

  កីឡាករ Victor Lindelof
  កីឡាករ Victor Lindelof

គួរបញ្ជាក់ផងដែរថា កាលពីប្រកួតបើកឆាកដែល Man UTD ឈ្នះ Chelsea ក្នុងលទ្ធផល ៤-០ Lindelof បានចាប់ដៃគូជាមួយមិត្តរួមក្រុមថ្មីដែលជាខ្សែការពារថ្លៃជាងគេបំផុតលើលោក Harry Maguire ក្នុងតំបន់ការពារកណ្ដាល៕

ប្រភព៖ Express-UK

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T